ព័ត៌មានទាន់ហេតុការណ៍៖

ឃាតករលាក់មុខ​ បន្តសម្លាប់​មនុស្សចំនួន​ ២នាក់​ និងរបួសធ្ងន់ស្រាល ២៣នាក់​ តាមដងផ្លូវ​

ចែករំលែក៖

ភ្នំពេញ​៖​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា​ នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះ​ បានសម្លាប់មនុស្សចំនួន ០២នាក់ និងមនុស្ស​ ២៣នាក់ទៀតរបួសធ្ងន់ស្រាល។ នេះបេីយោង​តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពដដែលបន្តថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសខាងលេីនេះ បានកើតឡើងចំនួន ១០លើក (យប់ ០៥លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី០នាក់), រងរបួសសរុប ២៣នាក់ (ស្រី ១២នាក់), រងរបួសធ្ងន់ ១៥នាក់ (ស្រី ០៦នាក់) រងរបួសស្រាល ០៨នាក់ (ស្រី ០៦នាក់) និងមិនពាក់មួកសុវត្ថិភាព ១៥នាក់ (យប់ ១០នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់), បត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់) និង ងងុយ ០១លើក (ស្លាប់ ០នាក់)៕

ដោយ៖ សហការី


ចែករំលែក៖