ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលខណ្ឌកំបូល​៖​ ក្រេីនរំលឹកដល់មន្ត្រីក្រោមឱវាទឱ្យចិត្តទុកដាក់ខ្ពស់ទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានណែនាំក្រេីនរំលឹកដល់មន្ត្រីក្រោមឱវាទឱ្យចិត្តទុកដាក់ខ្ពស់ទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន។ ការណែនាំ​បែបនេះ​របស់លោក​អធិការនគរបាលខណ្ឌកំបូល​ នាឱកាស​បេីកកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ ការពារពិធីបុណ្យអុំទូក​ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៣​នេះ​ នៅ​អធិការដ្ឋាននគរបាលខណ្ឌកំបូល​ រាជធានី​ភ្នំពេញ​។ 

ក្នុងកិច្ចប្រជុំនេះដែរ​ លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ បានបញ្ជាក់ថា​ ដោយមានការអនុញ្ញាតពី​ លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក​ នៅពេលប៉ុន្មានខាងមុខនេះ។ 

គួរជម្រាបជូនថា​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ វិច្ឆិកា​ថ្មីៗនេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ខាន់ៗមួយចំនួនទៀតដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ ។

កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំឱ្យមានការប្រើប្រាស់កម្លាំងល្បាតត្រួតពិនិត្យ ជាប្រចាំនៅតំបន់ប្រារព្ធពីធីនិងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីតៀមជំនួយចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវចាំបាច់ ។ ណែនាំកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញាដើម្បីទប់ស្កាត់អំពើលួច ដើម្បីថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យសប្បាយរីករាយ។ ដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានា រងចាំទទួលបណ្តឹងនិងចេញដោះស្រាយនៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ច ដែលមានបញ្ហាផ្សេងៗ។ សិក្សាចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមកលេងកម្សាន្ត ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងកម្លាំងដែល ត្រូវបិទគោលដៅសំខាន់ៗ ត្រូវអនុវត្តឱ្យបានដោយម៉ឺងម៉ាត់មិនអនុញ្ញាតឱ្យមធ្យោបាយចូលក្នុងតំបន់ប្រារព្ធពិធីនោះឡើយ លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ៕

ដោយ៖ ស​ តារា


ចែករំលែក៖