ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលឡេីងទួលកាត់ទទឹងផ្លូវបណ្តាលឱ្យដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង៥០នាទីព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ជាមន្ត្រីយោធា នៅអគ្គនាយកដ្ឋាន ភស្តុភាហិរញ្ញវត្ថុក្រសួងការពារជាតិ អនុសេនីយ៍ឯក អៀម រ៉ាមេន ភេទប្រុសអាយុ៣៧ឆ្នាំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកPCXពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញGK8811 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិចបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុមិនប្រយ័ត្នក៏ជ្រុលឡេីងទួលកាត់ទទឹងផ្លូវដែលដាក់សម្រាប់បន្ថយល្បឿន ដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់បាត់បង់ស្មារតី។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនមកទទួលយកទៅវិញ៕
ដោយ៖សុខាសែនជ័យ