ព័ត៌មានទាន់ហេតុការណ៍៖

លោក Lionel Scaloni អាចនឹងលាលែងពីតំណែងជាគ្រូជម្រើសជាតិ​អាហ្សង់ទីន

ចែករំលែក៖

លោក Lionel Scaloni គ្រូបង្វឹកដែលជួយក្រុមឈ្នះពាន World Cup របស់ប្រទេសអាហ្សង់ទីន និយាយថា គាត់កំពុងពិចារណាលាលែងពីតំណែង បន្ទាប់ពីបានកាន់តួនាទីនេះអស់រយៈពេលឆ្នាំ។

លោក Scaloni បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីការប្រកួតជម្រុះ World Cup របស់អាហ្សង់ទីនដោយលទ្ធផល លើប្រេស៊ីលក្នុងទីក្រុង Rio de Janeiro កាលពីថ្ងៃពុធ គ្រូបង្វឹកវ័យ៤៥ឆ្នាំរូបនេះក៏បានដឹកនាំអាហ្សង់ទីនទៅកាន់ពានរង្វាន់ Copa America ក្នុងឆ្នាំ២០២១ មុនពេលការឈ្នះពាន World Cup របស់ពួកគេនៅប្រទេសកាតាកាលពីឆ្នាំមុន។

លោក Scaloni បាននិយាយថា “អាហ្សង់ទីនត្រូវការគ្រូបង្វឹកដែលមានថាមពលទាំងអស់ដែលអាចធ្វើទៅបាន ហើយអ្នកណាដែលមានសុខភាពល្អ។ខ្ញុំត្រូវការបញ្ឈប់ ហើយចាប់ផ្តើមគិត ខ្ញុំមានរឿងជាច្រើនដែលត្រូវគិតក្នុងអំឡុងពេលនេះ។ វាមិនមែនជាពាក្យលា ឬអ្វីនោះទេ ប៉ុន្តែខ្ញុំត្រូវតែគិត ពីព្រោះមានទំនួលខុសត្រូវខ្ពស់ណាស់ ហើយមានភាពស្មុគស្មាញក្នុងការបន្តទៅមុខ និងស្មុគស្មាញក្នុងការបន្តការឈ្នះ។ អ្នក​ទាំង​នេះ​កំពុង​ធ្វើ​ឱ្យ​មាន​ការ​លំបាក ដូច្នេះ​ខ្ញុំ​ត្រូវ​គិត​អំពី​វា​មួយ​រយៈ​សិន ខ្ញុំ​នឹង​និយាយ​ជាមួយ​ប្រធាន FA និង​កីឡាករ​បន្ទាប់​ទៀត“។

លោក Scaloni បានស្នងតំណែងជំនួសលោក Jorge Sampaoli ជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីដឹកនាំក្រុមអាយុក្រោម២០ឆ្នាំរយៈពេលខ្លី។

ការឈ្នះពាន Copa America កាលពីឆ្នាំ២០២១ របស់អាហ្សង់ទីនគឺជាពានធំដំបូងបង្អស់របស់ប្រទេសនេះសម្រាប់រយៈពេល២៨ឆ្នាំ ហើយមានន័យថា ពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Finalissima ទល់នឹងម្ចាស់ជើងឯកអឺរ៉ុបអ៊ីតាលីក្នុងខែមិថុនា ឆ្នាំ២០២២ ដែលពួកគេបានឈ្នះ នៅ Wembley ការ​ឈ្នះ​ពាន World Cup របស់អាហ្សង់ទីន​នៅ​ប្រទេស​កាតា​ក្រោយ​មក​នៅ​ឆ្នាំ​នោះ​គឺ​ជា​ពាន​រង្វាន់​ពិភពលោក​ជា​លើក​ទី​​របស់ខ្លួន និង​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ១៩៨៦។

ខ្សែការពារអាហ្សង់ទីន លេងនៅក្លិប Tottenham កីឡាករ Cristian Romero បាននិយាយថា “យើងប្រាកដហើយសង្ឃឹមថា លោក Scaloni នឹងបន្ត។ ចាំមើលឥឡូវនេះគាត់នឹងមានពេលគិត គាត់មិនបាននិយាយអ្វីនៅក្នុងបន្ទប់ស្លៀកពាក់អំពីការលាលែងនោះទេ យើងនឹងព្យាយាមបញ្ចុះបញ្ចូលគាត់”។

ការទទួលជ័យជម្នះលើប្រេស៊ីលកាលពីថ្ងៃពុធ ទី២២ វិច្ឆិកានេះ គឺជាជ័យជម្នះក្រៅដីលើកដំបូងមិនធ្លាប់មានរបស់អាហ្សង់ទីនលើគូប្រជែងរបស់ខ្លួនក្នុងវគ្គជម្រុះ World Cup ហើយបានធ្វើឱ្យពួកគេនាំមុខពិន្ទុនៅលើកំពូលតារាង។ការប្រកួតនៅកីឡដ្ឋាន Maracana ទីក្រុង Rio ត្រូវបានពន្យារពេល៣០នាទី បន្ទាប់ពីបញ្ហាហ្វូងមនុស្សផ្ទុះហិង្សាដាក់គ្នាអំឡុងពេលគោរពភ្លេងជាតិ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖