ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ ត្រូវបានម៉ាស៊ីនច្រូត ថយកិន បណ្ដាលឱ្យរងរបួសធ្ងន់ (បាក់ជើងស្ដាំ)

ចែករំលែក៖

ខេត្តព្រៃវែង៖ ក្មេងប្រុសម្នាក់ត្រូវបានម៉ាស៊ីនច្រូតថយកិន បណ្ដាលឱ្យរងរបួសធ្ងន់ (បាក់ជើងស្ដាំ) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ម្សិលមិញនេះ​ នៅត្រង់ចំណុចដីស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិកណ្ដាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ 

គួរបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ អៃ អាំ ភេទប្រុស អាយុ ១០ឆ្នាំ មានទីលំនៅភូមិកណ្ដាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវរងរបួសធ្ងន់ (បាក់ជើងស្ដាំ) ដោយមូលហេតុលោតឡើងជិះម៉ាស៊ីនច្រូតស្រូវមួយគ្រឿង មានពណ៌ក្រហម បើកបរដោយឈ្មោះ ឡៃ លន់ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅផ្នែកខាងក្រោយពេលដល់ចំណុចកើតហេតុនៅក្នុងដីស្រែខាងលើ ក្មេងប្រុស ឈ្មោះ អៃ អាំ បានលោតចុះ (ចុះចាប់ត្រី) បណ្ដាលឱ្យម៉ាស៊ីនច្រូតដែលកំពុងធ្វើការច្រូតស្រូវហើយបានថយក្រោយកិន បណ្ដាលឱ្យបាក់ជើងស្ដាំរងរបួសធ្ងន់តែម្ដង។

ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកស្វាយអន្ទរ បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង រួចយកវត្ថុតាងម៉ាស៊ីនច្រូតទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពានរោង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕

ដោយ៖ សហការី


ចែករំលែក៖