ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសយកទីតាំងមុខវត្ត ឧណ្ណាលោម តាមទន្លេសាបដើម្បីធ្វើការប្រណាំងទូកសាកល្បងកំលាំងនិងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកឆ្នាំ២០២៣ដែលនឹង ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ដល់ទី២៨វិច្ឆិកាខាងមុខនេះនៅមុខព្រះបរមរាជវាំង។
ពិធីអុំទូកសាកល្បងនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកស្រី នារសៀល ថ្ងៃទី២៤វិច្ឆិកា ឆ្នាំ២០២៣។
ចំពោះចំនួនទូកដែលបានចូលរួមទាំងទូកអុំ,ទូកមួងឬហៅថាទូកចែវ,ទូកខ្នាតអន្តរជាតិទាំងបុរស.នារីសរុបចំនួន៤៤ទូក ដោយបានចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ,ទូកអុំបុរសនិងទូកចែវបុរស ដោយមាន កីឡាករ.កីឡាការនីសរុបចំនួន២.៨៧៩នាក់នារី៥៤នាក់។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក បានទាក់ទាញការចាប់អារម្មណ៏យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិតាំងពីយូលង់មកហើយ ដែលបានបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែក្នុងបុព្វហេតុការពារបូរណះភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនន់មកហើយ។
អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គាដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិសំរាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើងក្នុងការលើកស្ទួយវិស័យកសិកម្មជាតិឲ្យមានការរីកចំរើន។ម៉្យាងទៀតក៏ជាការផ្តល់ឧិកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងមហាគ្រួសាសំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុង សុខសន្តិភាពដ៏បរិបូណ៏ រួមទាំងដំណើរការអភិវឌ្ឍន៏ប្រទេសជាតិយ៉ាងឆាប់រហ័សពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងការដឹកនាំអនុវត្តដោយផ្ទាល់ពីលោកឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ។
យោងតាមការគូសបញ្ជាក់ពីលោកហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញឲ្យដឹងថា៖គូទូកទាំងអស់ត្រូវប្រណាំង២ជើងគឺប្តូរខ្សែទឹកក្នុង និងខ្សែទឹកក្រៅដោយប្រើក្រូណូម៉ែត្រសំរាប់ចាប់កំរិតល្បឿន។លោកនាយកមន្ទីរក៏បានអរគុណដល់លោកអភិបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ក្រោមឧិវាទរាជធានីភ្នំពេញដែលបានជួយគាំទ្រទាំងស្មារតី និងថវិកាសំរាប់ការ ចំណាយក្នុងការប្រណាំងទូកជ្រើសរើសទូកលឿន,ទូកមធ្យមដើម្បីចូលរួមប្រកួតថ្នាក់ជាតិ។
លោកឃួង ស្រេង ថ្លែងថា៖អនុវត្តតាមអនុសាសន៏ណែនាំរបស់សម្តេច មហាវរធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណះជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះឲ្យទទួលបានភាពសប្បាយរីករាយ។ លោកក៏នៅតែបន្តអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករ.កីឡាការនីអុំទូកទាំងអស់ ត្រូវហូបចុក និងសំរាកឲ្យិបានគ្រប់គ្រាន់ជៀសវាងផលប៉ះពាល់ដល់សុខភាពដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ដោយក្តីយោគយល់និងអធ្យាស្រ័យគ្នាព្រោះយើងមកចូលរួមលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហឹក្សាណាមួយរវាងគ្នានិងគ្នានោះទេ។
ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញជាលទ្ធផល ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិបុរសបានទៅលើទូកឈ្មោះពេជ្រកែវមុនីសែនជ័យបារមីអ្នកតាតំបងដែក។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិ នារី ចំណាត់ថ្នាក់លេខ១ សំហេងមហាសែនតេជៈបារមីសារាវ័នតេជោ។ សម្រាប់ទូកអុំចំណុះ៦៨ទៅ៧៤នាក់ បានទៅលើទូកឈ្មោះមហានាគ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំចំណុះ៧៥ទៅ៧៦នាក់ បានទៅលើទូកឈ្មោះដូនពេញសែនជ័យ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំចំណុះ៧៧នាក់ឡើងទៅ បានទៅលើទូកឈ្មោះកំសាន្តជលសា។ សម្រាប់ទូកចែវ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ក្រពុំពេជ្រគង្កាឬទ្ធីសែនបារមីទួលរកា។
សម្រាប់ទូកប្រណាំងសាកល្បងទាំងនេះ សុទ្ធតែទទួលបានការឧបត្ថមពីលោកឃួង ស្រេង និងលោកស្រី ទៅតាមចំណាត់ថ្នាក់៕
ដោយ ៖ សំរិត