លោក Steve Cooper គ្រូបង្វឹកក្លិប Nottingham Forest បាននិយាយថា ខ្សែប្រយុទ្ធ Taiwo Awoniyi នឹងអវត្តមានរយៈពេលយូរខែដោយសាររបួសក្រលៀន។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងក្នុងការលេងឱ្យនីហ្សេរីយ៉ាកំឡុងពេលសម្រាកអន្តរជាតិ ហើយមានការវះកាត់លើបញ្ហានេះ។
Awoniyi រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន១០ប្រកួត Premier League សម្រាប់ Nottingham Forest នៅរដូវកាលនេះ។ លោក Cooper បន្តថា “យើងនឹងឃើញគាត់ម្តងទៀតនៅរដូវកាលនេះ ប៉ុន្តែវាជាការវះកាត់ក្រលៀន ដូច្នេះនឹងចំណាយពេលបន្តិច” ។
អតីតខ្សែប្រយុទ្ធ Liverpool កីឡាករ Awoniyi គឺជាតួអង្គសំខាន់សម្រាប់ក្រុម City Ground ដោយស៊ុតបញ្ចូលទីបាន១០គ្រាប់ក្នុងលីកដើម្បីជួយឱ្យ Nottingham Forest សម្រេចបានការរស់រានមានជីវិតពីក្របខ័ណ្ឌកំពូលកាលពីរដូវកាលមុន។
លោក Cooper បន្ថែមថា “នេះជាដំណឹងអាក្រក់សម្រាប់ Taiwo គាត់ត្រូវវះកាត់ ហើយគាត់នឹងត្រូវសម្រាកជាច្រើនខែ។ ពួកយើងនឹងគាំទ្រគាត់ ហើយព្យាយាមយកគាត់មកវិញឲ្យបានលឿន និងសមតាមដែលគាត់អាចធ្វើបាន ប៉ុន្តែវាជាស្ថានភាពដ៏អកុសល និងជាគ្រោះមហន្តរាយសម្រាប់គាត់”។
លោក Cooper បញ្ជាក់ថា “គាត់បានក្លាយជាកីឡាករសំខាន់សម្រាប់ពួកយើងជាមួយនឹងគ្រាប់បាល់ដែលគាត់បានស៊ុតបញ្ចូលទី។ គាត់ជាកីឡាករល្អ និងជាកីឡាករអាជីពដ៏ល្អម្នាក់ដែលចង់ធ្វើបានល្អ ដូច្នេះការទទួលរបួសបែបនេះគឺពិបាកសម្រាប់គាត់។ យើងត្រូវតែគាំទ្រគាត់តាមរយៈដំណើរការនៃការត្រឡប់មកវិញកាន់តែខ្លាំង” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)