ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះចតនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរចំនួន ២០៨នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវេលាម៉ោង ៦:៤៤យប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិអង្គរ យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរ ចំនួន២០៨នាក់ និងក្រុមអាកាសយានិកចំនួន១៦នាក់ សរុប ២២៤នាក់។

យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា យន្តហោះខ្នាតធំនេះនិងហោះចាកចេញពីខេត្តសៀមរាបវិញនៅថ្ងៃ ២៧ ខែវិច្ឆិកា។ ការធ្វើបដិសណ្ឋារកិច្ច និងស្វាគមន៍ភ្ញៀវទេសចរ នៅអាកាសយាន្តដ្ឋាន គឺដឹកនាំដោយ លោក ម៉ៅ ហាវណ្ណាល់ និងប្រត្តិភូអាកាសចរណី និងថ្នាក់ដឹកនាំតំណាងខេត្តសៀមរាប ព្រមទាំងមន្ទីរទេសចរខេត្ត។  ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជូនផ្កាកូឡាប១ទង និងកន្សែង១ ជាការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរទាំងអស់គ្នាដែលបានមកទស្សនាប្រទេសកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ៖ យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពីទីក្រុងសុីដនី ប្រទេសអូស្ត្រាលី​ មកចុះនៅខេត្តសៀមរាប នៅយប់ថ្ងៃ២៤​ វិច្ឆិកា​ ដោយដឹកអ្នកដំណេីរ ចំនួន២០៨នាក់ និងក្រុមហោះហើរចំនួន ១៦នាក់ សរុប ២២៤នាក់ និងហោះចាកចេញពីសៀមរាបវិញនៅថ្ងៃ ២៧ ខែវិច្ឆិកា។

កម្ពុជា​ សូមស្វាគមន៍! ! !៕


ចែករំលែក៖