ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងកែបពង្រឹងបាន , ការលក់ស៉ីភ្នែកជញ្ជីងរបស់អាជីវករលក់គ្រឿងសមុទ្រ លែងមានទៀតហើយ , សូមបងប្អូនអញ្ជើញទៅកម្សាន្ត

ចែករំលែក៖

ខេត្តកែប ៖ អភិបាល នៃគណៈអភិបាលក្រុងកែប បានធានាអះអាងថា៖  ការលក់ស៉ីភ្នែកជញ្ជីងរបស់អាជីវករលក់គ្រឿងសមុទ្រ លែងមានទៀតហើយ តែប្រសិនបើមានកើតឡើង សូមភ្ញៀវទេសចររាយការណ៍ភ្លាមៗ ខណៈការកាក់ហៅភ្ញៀវតាមផ្លូវ កាត់បន្ថយបានច្រើន ហើយអាជ្ញាធរ មិនអោយបងប្អូនប្រជាពលរដ្ឋមកកម្សាន្តថ្នឹងថ្នាក់ទេ ។ 

សូមបញ្ជាក់ថា ៖ កន្លងទៅតែងតែលេចឡើងនូវព័ត៌មាន អំពីការលក់ដូរគ្រឿងសមុទ្ររបស់អាជីវករមួយចំនួនតូច នៅផ្សារក្តាមខេត្តកែប លក់ស៉ីភ្នែកជញ្ជីង (អត់គ្រប់គីឡូ) រហូតឈានដល់អាជ្ញាធរក្រុងកែប ធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត។

លោក ខេង យ័ន អភិបាល នៃគណៈអភិបាលក្រុងកែប ខេត្តកែបបានបញ្ជាក់ សារព័ត៌មានអោយដឹងថា ៖ នៅពេលនេះព័ត៌មាននៃការលក់ស៉ីភ្នែកជញ្ជីង របស់បងប្អូនអាជីវករក្នុងផ្សារក្តាមខេត្តកែបលែងមានទៀតហើយ បន្ទាប់ពីអាជ្ញាធរមានចំណាត់ការជាបន្តបន្ទាប់។

ប៉ុន្តែទោះជាយ៉ាងនេះ អភិបាលក្រុងបានអំពាវនាវដល់បងប្អូនជាភ្ញៀវទេសចរ សូមរាយការណ៍ភ្លាមៗ បើជួបប្រទះករណីថាអាជីវករនៅតែលក់បន្លំ ស៉ីភ្នែកជញ្ជីង កុំចាំទៅដល់ផ្ទះវិញទើបរាយការណ៍ គឺពិបាកនឹងចាត់វិធានការ។

ដោយឡែកចំពោះការកាក់ហៅភ្ញៀវតាមផ្លូវវិញ ត្រូវបានលោក ខេង យ័ន បញ្ជាក់ថា ៖ មានការកាត់បន្ថយច្រើន ហើយត្រូវការពេលវេលាដើម្បីសម្រេចការងារនេះ ព្រោះជាទម្លាប់យូរយាណាស់មកហើយ ។

សូមម្លឹកថា៖ បើអាជ្ញាធរជំនាញពាក់ព័ន្ធ ទប់ស្កាត់បាន ទាំងការសុីភ្នែកជញ្ជីង ទាំងការពារគុណភាព គ្រឿងសមុទ្រ (មិនមានសារធាតុអ្វី) ជាកាតព្វកិច្ចចាំបាច់ និងល្អបំផុត សម្រាប់ជាការទំនុកចិត្តដល់ភ្ញៀវទេសចរណ៍ និងចំណូលរបស់ប្រជាពលរដ្ឋរកសុី ដោយកត្តាស្មោះត្រង់ ៕

ដោយ ៖ សហការី


ចែករំលែក៖