ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ច័ន្ទតុលា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ ការបេីកទីផ្សារមេធាវីឲ្យមេធាវីនិងក្រុមហ៊ុនមេធាវីបរទេស​ (Opening Legal Markets to Foreign Lawyers and Law Firms)

ចែករំលែក៖

ទីក្រុងបឹងហ្គាឡូរ៉ូ ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ ការបេីកទីផ្សារមេធាវីឲ្យមេធាវីនិងក្រុមហ៊ុនមេធាវីបរទេស​ (Opening Legal Markets to Foreign Lawyers and Law Firms) ក្នុងសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា ។ 

សូមបញ្ជាក់ថា៖ នាថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០នាទី រសៀល (ម៉ោងនៅប្រទេសឥណ្ឌា) លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ ការបេីកទីផ្សារមេធាវីឲ្យមេធាវីនិងក្រុមហ៊ុនមេធាវីបរទេស​ (Opening Legal Markets to Foreign Lawyers and Law Firms) ក្នុងសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា។

នៅក្នុងកិច្ចពិភាក្សានេះ មានការចូលរួមពីតំណាងគណៈមេធាវីចំនួន ៧ប្រទេស រួមមាន ប្រទេសកម្ពុជា ប្រទេសឥណ្ឌា ប្រទេសជប៉ុន សហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលី ប្រទេសអាឡឺម៉ង់និងចក្រភពអង់គ្លេស ផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖