ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួក៥នាក់​ជាមុខសញ្ញាប្លន់យកម៉ូតូ​ ត្រូវកម្លាំងជំនាញចាប់ខ្លួនបញ្ចូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក៥នាក់​ ត្រូវបានកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ សហការជាមួយកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការស្រាវជ្រាវនិងកសាងសំណុំរឿងត្រៀមបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោស​ ។ នេះបេីតាមការបញ្ចាក់របស់មន្ត្រីជំនាញ​ព្រហ្មទណ្ឌខណ្ឌដង្កោ​ ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ។ 

​    ជនរងគ្រោះមានឈ្មោះ​ ម៉ូវ​ ប្រាក់​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ។ រីឯជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ​ ញឹក​ ចាន់ធ្នូវឌ្ឍនា​ ភេទប្រុស​ ព្រមទាំងដកហូតវត្ថុតាង​ ម៉ូតូចំនួន០១គ្រឿងផងដែរ​ ។ 

​    គួរបញ្ជាក់ថា​ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០នាទី ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានករណី​ (អំពេីប្លន់)យកម៉ូតូ០១គ្រឿងម៉ាកហុងដា​ សេ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ព្រៃវែង​ 1W-3977  ពីជនរងគ្រោះខាងលេី​ ដោយជនសង្ស័យមានគ្នា០៥នាក់​ធ្វេីសកម្មភាពធាក់ផ្ដួលម៉ូតូរួចក៏បានលេីកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់​ទៅ នៅចំណុចប្រឡាយព្រំប្រទល់ខណ្ឌសែនសុខ​ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ។

​    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ កម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ សហការជាមួយកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ធ្វេីការតាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់​ រួមនឹងវត្ថុតាង​ម៉ូតូចំនួន០១គ្រឿងផងដែរ​ ។ បច្ចុប្បន្ន​ ជនសង្ស័យ​និងវត្ថុតាងត្រូវបានប្រគល់ជូនសមត្ថកិច្ចនគរបាល​នៃអធិការដ្ឋានខណ្ឌដង្កោ​ ដេីម្បីកសាងសំណុំរឿង​ និងតៀមបញ្ចូនទៅតុលាការ​ចាត់ការតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖