ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប ចេញសេចក្ដីជូនដំណឹងស្ដីពីការអុជកាំជ្រួច អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

ចែករំលែក៖

ខេត្តសៀមរាប ៖ គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក របស់ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសាធារណជនក្នុងខេត្តសៀមរាប សូមមេត្តាជ្រាបថា ៖ ក្នុងឱកាសរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប នឹងមានការចាត់តាំងអុជកាំជ្រួច ចំនួនពីរទីតាំង តាមកាលបរិច្ឆេទដូចខាងក្រោម៖

-អុជលើកទី១ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨:៣០ នាទីល្ងាច ទីតាំងអុជនៅខាងកើតគល់ស្ពានវត្តរាជបូណ៍

-អុជលើកទី២ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

• វេលាម៉ោងប្រហែល ១៩:០០នាទី ទីតាំងអុជនៅខាងកើតគល់ស្ពានវត្តរាជបូណ៌ វេលាម៉ោង ២៤:០០នាទីអាធ្រាត ទីតាំងអុជនៅមុខមហាសណ្ឋាគារអង្គរ។

អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកកឧកញ៉ា ឧកញ៉ា លោក លោកស្រី និង សាធារណជនក្នុងខេត្តសៀមរាប មេត្តាជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សហការី


ចែករំលែក៖