ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ០៥នាក់ បានស្លាប់ និង០៩នាក់ទៀតរបួសធ្ងន់ស្រាល។ ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ០៨លើក (យប់ ០៦លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី០១នាក់), រងរបួសសរុប ០៩នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ៤នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០៦នាក់)។
របាយការណ៍ដដែល ក៏បានបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០១នាក់) ប្រជែងគ្រោះថ្នាក់២លើក ស្លាប់១នាក់ កត្តាយានយន្ត១លើក និង ស្រវឹង០១លើក (ស្លាប់ ០១នាក់) ៕
ដោយ៖ សហការី