ព័ត៌មានទាន់ហេតុការណ៍៖

Francesco Camarda ក្លាយជាកីឡាករក្មេងជាងគេបំផុតបង្ហាញខ្លួនក្នុងប្រវត្តិសាស្ត្រ Serie A

ចែករំលែក៖

កីឡាករ Francesco Camarda បានក្លាយកីឡាករក្មេងជាងគេបំផុតក្នុងការបង្ហាញខ្លួននៅលើទីលាននៃប្រវត្តិសាស្ត្រលីកកំពូលអ៊ីតាលី Serie A ក្នុងក្រុម AC Milan

កីឡាករ Francesco Camarda ដែលបានក្លាយជាកីឡាករក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ Serie A ក្នុងការបង្ហាញខ្លួនកាលពីថ្ងៃសៅរ៍គឺមានអាយុ១៥ឆ្នាំ និង២៦០ថ្ងៃ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ចូល​មក​ជំនួស​ឲ្យក្រុម AC Milan ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​លើ​ក្រុម Fiorentina ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ វិច្ឆិកា។

កីឡាករវ័យក្មេងបំផុតពីមុនគឺ Wisdom Amey របស់ Bologna ដែលមានអាយុ ១៥ឆ្នាំ និង២៧៤ថ្ងៃនៅពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០២១

Ethan Nwaneri កាន់កំណត់ត្រា Premier League ដែលគាត់មានអាយុ១៥ឆ្នាំ១៨១ថ្ងៃនៅពេលគាត់លេងឲ្យ Arsenal ទល់នឹង Brentford កាលពីខែកញ្ញា ឆ្នាំ២០២២

កីឡាករ Camarda ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​ក្រុម​ដំបូង​ដោយជំនួសខ្សែប្រយុទ្ធ Olivier Giroud ត្រូវ​បាន​ព្យួរ ហើយ Noah Okafor បាន​រង​របួស។ គាត់ទើបតែបង្ហាញខ្លួនលើកដំបូងនៅ UEFA Youth League ក្នុងខែកញ្ញា ដោយស៊ុតបញ្ចូលទីបានគ្រាប់ទល់នឹង Newcastle United

ខ្សែប្រយុទ្ធវ័យក្មេង Camarda គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតែនាក់ប៉ុណ្ណោះដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីមុនថ្ងៃខួបកំណើតអាយុ១៦ឆ្នាំរបស់ពួកគេ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖