ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ បានឱ្យដឹងថា ដោយបានទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលជនជាតិកាណាដាម្នាក់ ឈ្មោះ DYLAN NIALL HADDOC អាយុ៤២ឆ្នាំ ភេទប្រុស គ្មានលិខិតឆ្លងដែនត្រូវឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានចុះត្រួតពិនិត្យ និងឃាត់ខ្លួននៅចំនុចសួនកម្សាន្តសាធារណៈមុខវត្តបុទុមវត្តី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលរូបគេកំពុងដើរសុំទានអ្នកទេសចរមកលេងកម្សាន្តពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ក្រោយធ្វើការសាកសួរបឋម បានឲ្យដឹងថា ជនជាតិកាណាដាខាងលើ កំពុងមានអារម្មណ៍រវើយរវាយមិនអាចឆ្លើយតបនឹងសំនួរសមត្ថកិច្ចបាននៅឡើយទេក្នុងពេលនេះ។
គួរបញ្ជាក់ថា ជនបរទេសខាងលើត្រូវ ពាក់ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន និងត្រូវឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
ដោយ៖ សហការី