ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ វិច្ឆិកា កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១១លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៣នាក់ (ស្រី ១នាក់), រងរបួសសរុប ១៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ១៣នាក់ (ស្រី១នាក់) រងរបួសស្រាល ៥នាក់ និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ៧នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ២នាក់) , មិនគោរពសិទ្ធិ ២លើក, មិនប្រកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់)៕

ដោយ ៖ សហការី


ចែករំលែក៖