ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៧ វិច្ឆិកា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥១នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ២នាក់)​ ;រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ ១២នាក់(ស្រី ០នាក់);បើកបរក្រោមឥទ្ធិពល ២ករណី ឃាត់ ១៤នាក់(ស្រី ២នាក់)​ និងប្រើប្រាស់ ៤ករណី ឃាត់ ១៨នាក់(ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃតែមួយរួមមាន៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ១១៧៧,១២ក្រាម និង៥កញ្ចប់តូច។មេតំហ្វេតាមីន(Wy) ស្មេីនិង​ ០,២៨ក្រាម។​ កេតាមីន(Ke) ស្មេីនិង​៤៩៧,៩៣ក្រាម។​ អុិចស្តាសុី(mdma) ស្មេីនិង​ ១១០៦,៩១ក្រាម។​ កញ្ឆា ស្មេីនិង​ ៨,៥៤ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​៖ ០៧​ អង្គភាព 

១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៨,១៣ក្រាម។

២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១៣ក្រាម។

៣ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៥កញ្ចប់តូច។

៤ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ និងបើកបរក្រោមឥទ្ធិពល ២ករណី ឃាត់ ១៤នាក់ ស្រី ២នាក់ ចាប់យកIce ២០១,២៣ក្រាម និងWy ០,២៨ក្រាម។

៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ស្រី ២នាក់ ចាប់យកIce ១,៧៤ក្រាម។

៦ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកKe ៤៩៧,៩៣ក្រាម និងMDMA ១១០៦,៩១ក្រាម។

៧ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,០៣ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ២អង្គភាព

១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

២ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩៥៥,៦០ក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖