ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បន្តចូលរួមអបអរសាទរ​កីឡាករ​ កីឡា​ការិនី​ ដែលឈ្នះមេដាយមាស​ ,ប្រាក់​ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត(ASPECT BROADSWORD SINGLE FORM FEMALE)​ នៅប្រទេស​វៀតណាម​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានបន្តចូលរួមអបអរសាទរ​កីឡាករ​ កីឡា​ការិនី​ ដែលឈ្នះមេដាយមាស​ ,ប្រាក់​ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត(ASPECT BROADSWORD SINGLE FORM FEMALE)​ នៅប្រទេស​វៀតណាម​។ 

ជាក់ស្ដែង​ សម្ដច​ធិបតី​ បានចូលរួម​អបអរសាទរ កីឡាការិនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី ដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧ លើវិញ្ញាសា មេគុនកាំបិតធំ (ASPECT BROADSWORD SINGLE FORM FEMALE)​ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០២៣នេះ។ 

ជាមួយគ្នានោះ​ សម្ដេច​ធិបតី​ ក៏បានចូលរួមអបអរសាទរ​ កីឡាករវ៉ូវីណាមកម្ពុជា កៅ  វិចិត្ររាជ្យ ដែលបានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧ វិញ្ញាសាប្រយុទ្ធបុរស ប្រភេទទម្ងន់៦៨គីឡូក្រាម នៅប្រទេសវៀតណាម កាលពីថ្ងៃទី២៧ វិច្ឆិកា​ម្សិលមិញ​នេះ​។ 

អបអរសាទរ កីឡាករវ៉ូវីណាមកម្ពុជា សួស  សុវណ្ណចាន់ ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧ វិញ្ញាសាប្រយុទ្ធបុរស ប្រភេទទម្ងន់៦៨គីឡូក្រាម​ នៅប្រទេសវៀតណាម ថ្ងៃទី២៧ វិច្ឆិកាម្សិលមិញផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖