ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប បានរៀបចំការប្រណាំងទូកមិត្តភាពនៅតាមដងស្ទឹងសៀមរាប ដែលកីឡាករ កីឡាការិនី គឺជាមន្ត្រីរាជការនៃសាលាខេត្ត មន្ទីរ អង្គភាពនានាក្នុងខេត្ត និង រដ្ឋបាលក្រុងស្រុកទាំង១២របស់ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំការប្រណាំងទូកមិត្តភាពនៅតាមដងស្ទឹងសៀមរាប ដែលកីឡាករ កីឡាការិនី គឺជាមន្ត្រីរាជការនៃសាលាខេត្ត មន្ទីរ អង្គភាពនានាក្នុងខេត្ត និង រដ្ឋបាលក្រុងស្រុកទាំង១២របស់ខេត្តសៀមរាប បន្ទាប់ពីបញ្ចប់ការប្រណាំងទូក-ង  ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។

សូមបញ្ជាក់ថា៖ មានវត្តមានក្នុងការប្រណាំងទូកមិត្តភាពនេះ មានលោក លោកលោកស្រី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អភិបាល អភិបាលរង ក្រុងស្រុក រួមទាំងមន្ត្រីនៃរដ្ឋបាលក្រុងស្រុកផងដែរ ។

ការរៀបចំការប្រណាំងទូកមិត្តភាពនេះ គឺបានបង្ហាញឲ្យពីស្មារតីគោរពស្រឡាញ់រាប់អាន និង បង្កើនកិច្ចសហការគ្នាយ៉ាងស្អិតរមួតរវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹងមន្ត្រីរាជការទាំងអស់គ្រប់លំដាប់ថ្នាក់ក្នុងទូទាំងខេត្ត ដើម្បីរួមគ្នាអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សហការី


ចែករំលែក៖