ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៨ វិច្ឆិកា ចំនួន ៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែវិច្ឆិកា ។

ក្នុងចំណោមជនសង្ស័យចំនួន ១៨នាក់ រួមមាន ៖

+រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ ១៦នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែវិច្ឆិកា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១០២,៥១ក្រាម និង១កញ្ចប់តូច។

លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៦អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៤៧ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨៦,១៧ក្រាម។

៣ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,១២ក្រាម។

៤ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៧,៦៥ក្រាម។

៥ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១០ក្រាម។

៦ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច៕

ដោយ ៖ សហការី


ចែករំលែក៖