សារព័ត៌មាន Reuters នៅថ្ងៃទី ២៩ខែវិច្ឆិកាបានផ្សាយថា កម្មករសំណង់ឥណ្ឌាទាំងអស់ ៤១នាក់ ដែលបានជាប់នៅក្នុងផ្លូវរូងក្រោមដីមួយកន្លែងសង់នៅក្រោមភ្នំ ដែលបានបាក់រលំអស់រយៈពេល ជាង ១៧ថ្ងៃមកនេះត្រូវបានជួយង្រ្គោះដោយសុវតិ្ថភាព ក្រោយក្រុមអ្នកជួយសង្រ្គោះប្រឹងប្រែងខួងបំបែកគំនរបែកបាក់នៃថ្ម បេតុង និងភក់ ដើម្បីស្វែងរក កម្មករទាំងនេះជាច្រើនម៉ោង។ក្រុមអ្នកជួយសង្រ្គោះបានយកកម្មករទាំងអស់ចេញមកខាងក្រៅដោយសុវត្ថិភាព កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយពួកគេជាប់នៅក្រោមផ្លូវរូងក្រោមដីមួយស្ថិត នៅក្រោមជួរភ្នំហិរម៉ាល័យ នៅក្នុងរដ្ឋ Uttarakhand។ ផ្លូវរូងក្រោមដីនេះមានប្រវែង ៤.៥គីឡូម៉ែត្រ និងត្រូវបានចាប់ផ្ដើមសាងសង់ក្នុងរដ្ឋ Uttarakhand ចាប់តាំងពីការខួង ភ្នំធ្វើផ្លូវរូងក្រោមដី ចាប់តាំងពីថ្ងៃទី១២ ខែវិច្ឆិកាមក។
បើតាមក្រុមអ្នកជួយសង្រ្គោះ មិនមានកម្មករណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ ពួកគេទទួលបានស្បៀងអាហារ ទឹក និងអុកស៊ីសែនតាមរយៈ បំពង់ជាច្រើនពីសំណាក់ក្រុមអ្នកជួយសង្រ្គោះ ខណៈក្រុមគ្រូពេទ្យ និងអ្នកចិត្តសាស្ត្ររាប់សិបនាក់បានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ និងតាមដាន សុខភាពរបស់កម្មករទាំងអស់៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)