ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅខណ្ឌសែនសុខ ស្នើឱ្យអាជ្ញាធររាជធានី ជួយពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លីនិងជួយស្ដាប្រឡាយ ដាក់លូ ធ្វើផ្លូវបេតុង និងបញ្ហាសំរាម

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌសែនសុខ ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ស្នើឱ្យជួយពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងជួយស្ដាប្រឡាយ ដាក់លូ ធ្វើផ្លូវបេតុង និងបញ្ហាសំរាម សុំដាក់បង្គោលភ្លើង និងកាត់ខ្សែភ្លើង ដែលរញ៉េរញ៉ៃ ។

    ប្រជាពលរដ្ឋបានស្នើសុំបែបនេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌសែន សុខ នៅវិមានពិភពថ្មីសែនសុខ  នាព្រឹកថ្ងៃព្រហស្បតិ៏ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ត្រូវនឹងថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៣។ 

         វេទិកាផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងលោក ម៉ប់ សារិន ប្រធានប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីតំណាង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវិមានពិភពថ្មីសែនសុខ ខណ្ឌ សែនសុខ។

        វេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានលើកឡើងនូវ សំណើ សំណូមពរយ៉ាងច្រើន សំនួរសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយនូវទុក្ខកង្វល់របស់ពួគគាត់ ដូចជា -ការស្នើសុំស្ថាបនាផ្លូវ,លូ, សុំដាក់ បង្គោលភ្លើង និងកាត់ខ្សែភ្លើងរញ៉េរញ៉ៃ,ស្នើសុំពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លីចំនួន៨២គ្រួសារ, សុំដោះស្រាយបញ្ហាសំរាម ដែលប្រជាពលរដ្ឋយកមក បោះចោលលើផ្លូវ សាធារណៈ បង្កអោយស្អុយប៉ះពាល់សុខ ភាព អ្នកជិតខាង ,សុំជួយស្តារប្រឡាយ, សុំកាត់មែកឈើនៅក្នុងវិទ្យាល័យភ្នំពេញថ្មី។

    រាល់សំណើរ សំណូមពរត្រូវបាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ នៅនឹងកន្លែង រួចហើយផងដែរ ។   

    លោក កើត ឆែ បានបញ្ជាក់ថា៖  វេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរ និង សំណូពរផ្ទាល់មាត់ចំនួន ១២នាក់ និងសំណើ ជាលាយល័ក្ខអក្សរដាក់ ចូល ក្នុងប្រអប់សំបុត្រចំនួន៥៤សំបុត្រផងដែរ។ ចំពោះសំណើរទាំងអស់អ្វីដែលដោះស្រាយបាន ដោះភ្លាមៗ ដូចជាស្តារប្រឡាយ លូ ធ្វើផ្លូវ ខ្ញុំបានដាក់ក្នុងគម្រោងហើយ ផ្លូវមួយចំនួនទៀត សុំមន្ត្រីជំនាញចុះសិក្សាបន្ថែមតាមក្រោយ ដើម្បីពិនិត្យលទ្ធភាពធ្វើជូន បញ្ចូលក្នុងគម្រោងអាទិភាព ដើម្បីប្រជុំដោះស្រាយធ្វើជួនគាតភ្លាមផងដែរ។ 

      លោកបន្ដថា៖. បញ្ហាសំរាម សុំឱ្យសង្កាត់ ខណ្ឌសហការជួយក្រុមហ៊ុនប្រមូលសំរាម ដើម្បីសំអាត និងត្រូវដាក់កម្លាំងប្រចាំការ ដើម្បីឃ្លាំ មើល នឹងឃាត់ពលរដ្ឋមក ពីក្រៅភូមិ ដែលយកសំរាម មកចាក់ ចោលនៅទីតាំងនេះ។  សូមបងប្អូនចូលរួមទុកដាក់ សំរាមឱ្យបានល្អ បើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ សំរាមនៅតែជាបញ្ហារហូតមិនស្អាតនោះទេ ។ ដូចជាពេលនេះបងប្អូនពលរដ្ឋមួយចំនួនតូច អញ្ចឹង គឺបងប្អូនយើងបានចូលរួមក្នុងការរក្សា សន្តិភាព មានសន្តិភាព គឺមានអ្វីៗគ្រប់យ៉ាងទាំងអស់ សុំបន្តចូលរួមរក្សាសន្តិភាពនេះឱ្យនៅគង់វង្ស ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យ កាន់តែរីកចម្រើន បន្ថែមទៀត។

      លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជក់ថា៖ វេទិកាផ្សព្វផ្សា យ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ដែលមានបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបាន ដឹងលឺ និងរកយន្តការដោះស្រាយជូនគាត ។  

   លោកបន្ដថា៖ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវព័ត៏មានជាក់លក្ខមួយ និងបានធ្វើឱ្យ រដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះ បញ្ចាំងនូវចំណុចអសកម្មនានា របស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឱ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឱ្យរដ្ឋបាលសាធារណៈ៕

ដោយ ៖ សំរិត


ចែករំលែក៖