ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៣ភូមិក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ត្រេកអរខណៈទទួលបានបណ្ណសម្គាល់អចលនវត្ថុ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងវត្តទួលកាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ២០២៣ ប្រជាពលរដ្ឋជាច្រើនកុះករបាននាំគ្នាមកទទួលយកវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុដែលអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធបានខិតខំពន្លឿនសម្រាប់ជូនដល់ពួកគាត់។

កម្មវិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះមានចំនួន ៣ ភូមិស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ 6 ក្នុងនោះមានភូមិស្ពានខ្ពស់ ភូមិបឹងសាឡាងនិងភូមិក្រោលគោ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌមានលោកឯក ឃុនឌឿន មន្រីសុរិយោដីរាជធានីភ្នំពេញនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

    លោកឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវបានឱ្យដឹងថា ប័ណ្ណនេះដែលបងប្អូនទទួលបានវាមានសារៈសំខាន់ណាស់ ត្រូវចេះទុកដាក់និងរក្សាវាឱ្យបានត្រឹមត្រូវ កុំសរសេរឬក៏ផ្ដិតមេដៃនៅលើលិខិតស្នាមមួយនេះដែលវាខុសនឹងផ្លូវច្បាប់។

    លោកអភិបាលខណ្ឌបានបន្តទៀតថាក្នុងដៃបងប្អូនមានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុមួយនេះហើយអាចសុំសាងសង់ឱ្យបានត្រឹមត្រូវ ហើយយើងរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានយើងឱ្យរីកចម្រើនទៅថ្ងៃអនាគត។

    ប្រជាពលរដ្ឋចំនួន ៣ ភូមិដែលស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ដែលបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុខាងលើនេះមានការសប្បាយចិត្តត្រេកអរនិងអរគុណដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសអរគុណដល់ថ្នាក់ដឹកនាំដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះពួកគាត់។

    លោកអភិបាលខណ្ឌសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋមានការចូលរួមជាមួយអាជ្ញាធរដើម្បីសម្រួលដល់ការចុះបញ្ជីសម្គាល់ម្ចាស់អចលនវត្ថុ៕

ដោយ៖ អរុណរះ


ចែករំលែក៖