ភ្នំពេញ ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម ៖
១- ដោយសារប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសង្គម = ទើបប្រជាជនកម្ពុជារាប់សែននាក់សប្បាយរីករាយក្នុងពិធីបុណ្យអុំទូក សំពះព្រះខែ បណ្តែតប្រទីប អកអំបុកបានដោយជោគជ័យ។
២- នេះជាបទពិសោធន៍ដ៏ថ្លៃថ្លានៃការរួបរួមគ្នារកបានសន្តិភាព ថែរក្សាសន្តិភាព ការពារសន្តិភាព = ផ្ទុយពីពួកប្រឆាំងជ្រុលនិយមដែលចង់បំផ្លាញសន្តិភាព ចង់ឲ្យប្រទេសជួបគ្រោះមហន្តរាយដូចពីអតីតកាល?
៣- នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្សការបញ្ចុះបញ្ចូលពលរដ្ឋឲ្យមកចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្លួនជារឿងធម្មតា = លើកលែងតែប្រើការសំឡុតគំរាមកំហែងនិងប្រើហឹង្សា?
៤- ផ្អែកតាមអង្គបោះឆ្នោតដែលមានបច្ចុប្បន្នតួលេខមានច្បាស់ហើយ = គឺគណបក្សប្រជាជនកម្ពុជាពិតជាមានប្រៀបលើបក្សប្រឆាំងយ៉ាងខ្លាំង នេះមិនទាន់គិតពីក្រោយការបោះឆ្នោតឆ្នាំ២២ ក្រុមប្រឹក្សភ្លើងទៀនបានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់រាប់រយ ពាន់។
៥- បក្សប្រឆាំងគ្មានសន្តិភាពផ្លូវចិត្តមកពីចាញ់ជារហូត = ឈឺចាប់និងឈឺចិត្តដោយបរាជ័យគ្រប់សកម្មភាពនយោបាយនិងឧបាយកល។
៦- រឿងពិតគឺជាសច្ចៈធម៌នៅកន្លែងណានៅពេលណារឿងអីមួយវានៅតែដដែល = បើនៅពេលខុសគ្នា នៅកន្លែងខុសគ្នានិយាយខុសគ្នា នោះមិនមែនជារឿងពិតប្ញសច្ចៈធម៌ទេ។
៧- នៅក្នុងប្រទេសមួយ បើមានសមាជិកសភាលាលែងពីតំណែង = គឺបញ្ជាក់ថាប្រទេសនោះមានវិបត្តិនយោបាយ?
៨- ការជឿគឺជឿត្រូវមានហេតុផលនិងមានភ័ស្តុតាង = បើជឿដោយគ្មានហេតុផលគ្មានភ័ស្តុតាងជឿតែលើអបីយជំនឿគឺជាការជឿដោយងងឹតងងល់ ស្មានៗជឿតាមគ្នា?
៩- ការដែលក្រសួងមហាផ្ទៃទទួលស្គាល់គណបក្សណាមួយគឺជារឿងធម្មតា = ឲ្យតែគណបក្សនោះបានបំពេញបែបបទត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ?
១០- ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាគេមិនពិបាក់យល់ទេ = ព្រោះមានអង្គបោះឆ្នោតច្បាស់លាស់ហើយ គេនឹងអាចដឹងថាគណបក្សណាមានប្រៀបជាងឬមិនមានប្រៀប? ៕
ដោយ ៖ សហការី