ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីពូទីនបានអំពាវនាវឱ្យស្ត្រីរុស្ស៊ីបង្កើតកូនឲ្យបានច្រើន

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានអំពាវនាវឱ្យស្ត្រីនៅក្នុងប្រទេសនេះ មានកូនច្រើន ដើម្បីទប់ស្កាត់ការថយចុះចំនួនប្រជាជន ។
យោងតាមសារព័ត៌មាន Daily Mail និង MSN នៅក្នុងសុន្ទរកថាវីដេអូទៅកាន់សភាប្រជាជនរុស្ស៊ីកាលពីថ្ងៃទី 28 ខែវិច្ឆិកា ប្រធានាធិបតីពូទីនបានព្រមានថាបញ្ហាប្រជាសាស្រ្តរបស់រុស្ស៊ីមិនអាចដោះស្រាយបានជាមួយនឹងប្រាក់ឡើយ ហើយលោកជំរុញឱ្យពលរដ្ឋមានកូនបន្ថែមទៀត។
ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា “ជនជាតិរុស្សីជាច្រើនរក្សាទំនៀមទំលាប់គ្រួសារ ដោយមានកូន 4-5 នាក់ឬច្រើនជាងនេះចិញ្ចឹម។ សូមចាំថានៅក្នុងគ្រួសាររុស្សី ជីដូន និងជីដូនជីតារបស់យើងមានកូនរហូតដល់ 7-8 នាក់។ យើងសូមថែរក្សា និងស្តារប្រពៃណីបែបនេះឡើងវិញ”។
មេដឹកនាំរុស្ស៊ីរូបនេះបានបន្ថែមថា៖ «មានកូនច្រើន ការមានគ្រួសារធំត្រូវតែក្លាយជាបទដ្ឋានដែលជារបៀបរស់នៅរបស់ប្រជាជនរុស្ស៊ីទាំងអស់។ គ្រួសារមិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃរដ្ឋនិងសង្គមប៉ុណ្ណោះទេ វាក៏ជាបាតុភូតផ្លូវចិត្តផងដែរ។
មនុស្សជាច្រើនជឿថា យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យអត្រាកំណើតរបស់ប្រទេសធ្លាក់ចុះ និងអត្រាមរណភាពកើនឡើង។ ចំនួនប្រជាជនរុស្ស៊ីបានធ្លាក់ចុះប្រហែល 550,000 នាក់ក្នុងឆ្នាំដំបូងនៃយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ខណៈដែលគ្រួសារជាច្រើនភ័យខ្លាចជម្លោះ និងអស្ថិរភាពសេដ្ឋកិច្ច។
ប្រធានាធិបតី ពូទីន កំពុងអំពាវនាវឱ្យប្រជាជនផ្លាស់ប្តូររបៀបគិតរបស់ពួកគេ ខណៈដែលប្តីប្រពន្ធនៅក្នុងប្រទេសនេះ បច្ចុប្បន្នមានកូនជាមធ្យមត្រឹមតែ 1.42នាក់ ប៉ុណ្ណោះ។ អត្រាកំណើតនៅប្រទេសរុស្ស៊ីមានការថយចុះគួរឱ្យកត់សម្គាល់។ អ្នកប្រជាសាស្រ្តនិយាយថា សេដ្ឋកិច្ច និងបទប្បញ្ញត្តិការរំលូតកូនដ៏តឹងរឹងគឺជាការរារាំងសម្រាប់ឪពុកម្តាយដែលចង់បាន។ អាយុសង្ឃឹមរស់នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងស្ទើរតែទាំងស្រុងចាប់តាំងពីឆ្នាំ 1991 ដែលឈានដល់ 71.34 ឆ្នាំក្នុងឆ្នាំ 2020 ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters 


ចែករំលែក៖