ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានកើតឡើងចំនួន០៤លើក បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល០៥នាក់។ ដូច្នេះការគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងចំនួន ០៤លើក (យប់ ០៣លើក) បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ (ស្រី០១នាក់), រងរបួសសរុប ០៥នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ០៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០២នាក់ (យប់ ០២នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន០២លើក (ស្លាប់ ០នាក់) , មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់) និងបត់គ្រោះថ្នាក់០១លើក (ស្លាប់ ០១នាក់) ៕
ដោយ៖ សហការី