ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣នេះ កើតឡើងចំនួន ០៧លើក បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៧នាក់។ ដូច្នេះសូមបើកបរគោរពសិទ្ធិអ្នកដទៃ និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំនួន ០៧លើក (យប់ ០៧លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី០នាក់), រងរបួសសរុប ០៧នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០១នាក់ (យប់ ០១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់), និងស្រវឹង ០១លើក (ស្លាប់ ០១នាក់)។
គួរជម្រាបជូនដែរថា នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០២ ខែធ្នូនេះ បានបង្ហាញពីរបាយការណ៍លទ្ធផលរយៈពេល ០២ថ្ងៃ ពីថ្ងៃទី១-០២ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តចូលគោលដៅចំនួន ១,០៩០គ្រឿង រថយន្តធំ ០៩គ្រឿង រថយន្តតូច ២៧៦គ្រឿង ម៉ូតូ ៨០៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៨២គ្រឿង, រថយន្តធំ ០៤គ្រឿង, រថយន្តតូច ១១៤គ្រឿង និងម៉ូតូ ៦៦៤គ្រឿង (៦៦៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕
ដោយ៖ សហការី