ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកយាយអាយុ១០២ឆ្នាំ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោកបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកយាយអាយុ១០២ឆ្នាំ​ និងក្រុមគ្រួសារលោក​ កង​ សារ៉ន​ ហៅ​ គក់​  នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីម្សិលមុិញ ។ 

សូមបញ្ជាក់ថា៖ លោក បណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់ថា​ ទោះបីជាបច្ចុប្បន្នលោក​ កង​ សារ៉ន​ ហៅ​ គក់​ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ​ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ ជេរប្រមាថជាសាធារណ:​ និងពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ​យ៉ាងណាក្តី​ នេះគឺជារឿងដែលបុគ្គលជាអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់​ ប៉ុន្តែដោយឡែកក្រុមគ្រួសារ​ និងលោកយាយជាម្តាយចាស់ជរាអាយុ១០២ឆ្នាំ​ ដែលមិនបានចូលរួមគំនិត​ ឬពាក់ព័ន្ធ​  គឺត្រូវបានអាជ្ញាធរមូលដ្ឋាន​ អនុសាខាកាកបាទក្រហមស្រុកម៉ាឡៃ​ សប្បុរសជននានា​ និងក្រុមយុវជនស្រលាញ់សន្តិភាព​ យកចិត្តទុកដាក់​ជួយមេីលថែ និងទំនុកបម្រុងគ្រប់បែបយ៉ាង​ ក្នុងនាមជាមហាគ្រួសារខ្មែរ​ ដែលកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព​ និងការអភិវឌ្ឍឆ្ពោះទៅមុខឈានឡេីង​ តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន​កម្ពុជា ដែលមានសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖