ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ ៖ រៀនពីអតីតកាលដើម្បីយល់ពីបច្ចុប្បន្នសម្រាប់គូសវាសអនាគត ភាគ ៣

ចែករំលែក៖

ភ្នំពេញ ៖ ដូចបាននិយាយហើយ ការវាយលុករដូវតេត ១៩៦៨ បានធ្វើអោយបណ្តាញសម្ងាត់យៀកកុងស្ទើរតែទាំងអស់ត្រូវបំផ្លាញខ្ទេចខ្ទីរ តែខួរក្បាលសំខាន់របស់ពួកយៀកកុងបានរត់គេចខ្លួនរួចអាស្រ័យដោយមូលដ្ឋានសម្ងាត់ដែលកម្ពុជាបានផ្តល់អោយ ។ 

ថ្វីត្បិតតែបរាជ័យផ្នែកយោធា តែពួកយៀកកុងបានជោគជ័យនយោបាយធំអាស្រ័យដោយ «ទេវតាជួយ» លើរឿងដ៏សំខាន់មួយ ។ នោះគឺការវាយលុករដូវតេត ១៩៦៨ បានប្រព្រឹត្តចំពេលដែលគេសម្រេចលើបច្ចេកវិទ្យាដ៏ថ្មីស្រលាងមួយ ពោលគឺការផ្សាយទូរទស្សន៍បន្តផ្ទាល់ពីវៀតណាមទៅសហរដ្ឋអាមេរិក ។ នេះជាការលើកឡើងពី លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម លើផេកផ្លូវការ របស់គាត់ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ 

លោកបន្តថា ៖ នៅពេលនោះ សង្គ្រាមនៅវៀតណាម លែងក្លាយជាព័ត៌មានល្ងាចៗទៀតហើយ តែគឺសង្គ្រាមវៀតណាមបានផ្ទុះឡើងនៅតាមគ្រប់ផ្ទះនិងគ្រប់ពេលនៅលើទឹកដីអាមេរិកផ្ទាល់តែម្តង ។

រូបភាពប្រយុទ្ធស៊ីសាច់ហុតឈាមដើម្បីដណ្តើមយកស្ថានីយ៍វិទ្យុទូរទស្សន៍ព្រៃនគរ ( កងកុម្ម៉ង់ដូយៀកកុងនៅទីនោះទីបំផុតបានបោកគ្រាប់បែកសម្លាប់ខ្លួនទាំងអស់គ្នា ) ការវាយលុករបស់កងទ័ពយៀកកុងនៅក្នុងបរិវេណស្ថានទូតអាមេរិក ការប្រយុទ្ធនៅក្នុងទីក្រុងហ្វេ ជាពិសេសរូបភាពដែលនាយប៉ូលីសធីវគី បាញ់ប្រហារអ្នកទោសយៀកកុងម្នាក់ស្រស់ៗនៅមុខអ្នកកាសែត ទាំងអស់នេះបានធ្វើអោយពលរដ្ឋអាមេរិក«ដល់ ក» រឿងវៀតណាម ហើយបានក្លាយជាចលនាទូទាំងប្រទេសចាប់បង្ខំអោយអាមេរិកដកខ្លួនពីវៀតណាម ដោយចាប់ផ្តើមទទួលចរចាជាមួយពួកយៀកកុង និង ក្រុងហាណូយ ការឈប់ទម្លាក់គ្រាប់បែកលើទូទាំងឥណ្ឌូចិន ( យៀកកុងអាចចល័តទ័ព អាវុធយុទ្ធភណ្ឌម៉ាសេរី ) ការវិលត្រលប់របស់ឈ្លើយសឹកអាមេរិកពីវៀតណាមខាងជើងទៅស្រុកវិញ ( វៀតណាមខាងជើងបានសរសេរថា សូមលាភ្ញៀវដែលមិនបានអញ្ជើញ – Goodbye uninvited guests ) ។ នៅមានត…… ៕

ដោយ ៖ សិលា


ចែករំលែក៖