ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​គ្រឿង​ញៀន​ម្នាក់​ ត្រូវ​បានឃាត់ខ្លួន​នៅស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី០៤​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា​ កម្លាំងនគរបាលស្រុកភ្នំព្រឹកបង្ក្រាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០១នាក់អនុវត្តតាមច្បាប់។ 

ករណី​ឃាត់ខ្លួន​មុខសញ្ញាគ្រឿងញៀនចំនួន​រូបនេះ​ បានធ្វេីឡេីង​នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១ និង​០០នាទី នៅចំណុចភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹកខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឺមសាន ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ 

ក្នុងប្រតិបត្តិការនោះ​ លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ចុះល្បាត ក្នុង ភូមិ សាស្រ្តខាងលើ និង បង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណីក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ អែល ហាំម៉ាត់ ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ ថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ 

-វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិក ពណ៌សថ្លាចំនួន០២ថង់ (សង្ស័យមានសារធាតុញៀន)។

បច្ចុប្បន្ននគរបាលស្រុកបាននិងកំពុងរៀបចំកសាងសំ​ណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ អរុណរះ


ចែករំលែក៖