ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញយានយន្តល្មើសចំនួន ៣៩០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាថ្ងៃនេះ រកឃើញយានយន្តល្មើសចំនួន ៣៩០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១០៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥០៥គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ១២១គ្រឿង និងម៉ូតូ ៣៨៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩០គ្រឿង  រថយន្តធំ ០១គ្រឿង រថយន្តតូច ៤៨គ្រឿង និងម៉ូតូចំនួន ៣៤១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ថ្ងៃ ពីថ្ងៃទី១-០៤ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២,១៧០គ្រឿង រថយន្តធំ ១១គ្រឿង រថយន្តតូច ៤៧៣គ្រឿង ម៉ូតូ ១,៦៨៦គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៧២៤គ្រឿង, រថយន្តធំ ០៦គ្រឿង, រថយន្តតូច ២១៥គ្រឿង និងម៉ូតូ ១,៥០៣គ្រឿង (១,៥០៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕


ចែករំលែក៖