ព័ត៌មានទាន់ហេតុការណ៍៖

លោកកើត ឆែ ៖ ធ្វើជាមនុស្សកុំធ្វើ សកម្មភាពក្បត់មនសិការ បើមានមនសិការ កុំក្បត់សកម្មភាព

ចែករំលែក៖

  ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ធ្វើជាមនុស្ស ឬជាមន្ត្រីកុំធ្វើសកម្ម ភាពក្បត់ មនសិការ បើមានមនសិការហើយកុំ ក្បត់ សកម្មភាព។ មន្ដ្រីរាជការជានារី ត្រូវលើកកម្កើង ឱ្យតំលៃខ្លួនឯងបើមិនដូច្នេះទេ សិទ្ធិរបស់ស្ត្រី ខ្លួនឯងកាន់តែរួមតូច។

     លោក កើត ឆែ បានមានប្រសាសន៏ ដូចនេះក្នុងឧិកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការពង្រឹងសមត្ថភាពស្ត្រី និងភាពជាអ្នកដឹកនាំ  នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំថោះបញ្ច ស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៥ធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

    លោក កើត ឆែ អភិបាលរងរាជ ធានីភ្នំពេញ បានបញ្ជាក់ថា៖ស្ដ្រី ក្រោយ មានគ្រួសារគឺគាត់មានការទទួល និងគ្រប់គ្រងគ្រួសារនិងភាពជាអ្នកដឹកនាំក្នុងគ្រួសាររួចស្រេចទៅហើយ   គ្រាន់តែមិនបានប្រើសិទ្ធិភាពជាអ្នកដឹកនាំ និងគ្រប់គ្រងនៅសង្គមខាងក្រៅ. ។

   លោក កើត ឆែ លើកឡើងទៀតថា៖ បុរសសុំលប់ចោលពាក្យថា នារីដឹកនាំអត់បាន។ បុរសគួរយល់ថា នារីមានភាពស្មុកស្មាញជាងបុរសទាំងរាងកាយ ទាំងកិច្ចការផ្ទះ ក្នុងនាមជាអ្នកមើលការខុសត្រូវក្នុងគ្រួសារ។ ពេលបើកវគ្គបណ្តុះ បណ្តាលពាក់ពន្ធ័នឹងស្ត្រី គួរត្រូវបានអញ្ជើញខាងបុរសចូលរួមផងដែរព្រោះបុរស ជាតួអង្គពាក់ពន្ធ័នឹងតួនាទី ឬហឹង្សាក្នុងគ្រួសារច្រើនដែរ ដើម្បីឱ្យ បុរសបានយល់ដឹងពីតួនាទីនៃភាពជាអ្នកដឹកនាំគ្រួសារ និងសង្គម បើគ្មានបុរសចូលរួមក៏មិនទទួលជោគជ័យដែរ។

       ជាមួយគ្នានេះ ការកសាងធនធានមនុស្សជាពិសេសក្នុងជួរស្ត្រី គឺជាកត្តាដែលមិនអាចខ្វះបាន ដើម្បីលើកកំពស់សមភាពយេនឌ័រ និងការពង្រីកភាពអង់អាចដល់ស្ត្រី ក្នុងន័យធានាការចូលរួមបានពេញលេញក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត។ ឈរ លើមូលដ្ឋាននេះ ដូចអ្វីដែលបងប្អូនសិក្ខាកាមបានដឹងរួចហើយថា ប្រទេសកម្ពុជា បានប្រកាន់យក គោលការណ៏ មាតាធិបតេយ្យ ចាប់តាំងពីការកកើតរដ្ឋដំបូងដែលមានន័យថា យើងប្រកាន់ខ្ជាប់ នូវវប្បធម៏គោរព និងឱ្យ តំលៃទៅលើ ស្ត្រី ក្នុងការដឹកនាំគ្រួសារ សហគមន៍ និង សង្គមជាតិទាំងមូល៕ 

               

ដោយ ៖ សំរិត


ចែករំលែក៖