ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៧នាក់​នៅទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបង្ហាញពី​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០២៣នេះ​ បានកើតឡើងចំនួន ០៩លើក បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៧នាក់។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បេីកបរ​មិនត្រូវ​ពិសារ​គ្រឿងស្រវឹង​នោះទេ​ និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

ក្នុងករណី​គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើងចំនួន ០៩លើក (យប់ ០៦លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៧នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៤នាក់ (យប់ ០១នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់) ៕

ដោយ៖ សហការី


ចែករំលែក៖