ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ក្រោយរកឃេីញគ្រាប់កាំភ្លេីងជាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្រោយរកឃេីញគ្រាប់កាំភ្លេីងចំនួន៦គ្រាប់នៅជាប់ខ្លួន។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​៨យប់ថ្ងៃទី៥​  ខែធ្នូ​ ឆ្នាំ២០២៣​ នៅលេីកំណាត់ផ្លូវលេខ៥៩៨​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី​ កម្លាំងគណៈបញ្ជាការឯកភាពបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍។បន្ទាប់មកស្រាប់តែឃេីញបុរស២នាក់ជិះម៉ូតូមួយគ្រឿងគួរឱ្យសង្ស័យក៏ហៅឃាត់ឆែកឆេរលេីដងខ្លួនប្រទះឃេីញមានគ្រាប់កាំភ្លេីងចំនួន៦គ្រាប់ម៉ាករ៉ូឡូ​ទេីបឃាត់ខ្លួនតែម្តង។ 

    ក្រោយសួរនាំជនសង្ស័យបានសារភាពថា គ្រាប់កាំភ្លេីងទាំងនេះពួកគេរេីសបានទេ។ 

    បច្ចុប្បន្នយុវជនទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការសួរនាំបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖