ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់និងលោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ សហការជាមួយក្រុមការងាររាជធានីភ្នំពេញដាក់រថយន្តបូមលូបញ្ចៀសការកកស្ទះប្រព័ន្ធលូនៅក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យដេីម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
អាជ្ញាធរបានឱ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងខាងលេីស្ទះប្រព័ន្ធលូពិបាកក្នុងការរស់នៅទេីប អាជ្ញាធរស្នេីទៅលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារណការនិងដឹកជញ្ជូនសុំរថយន្តបូមលូមកបូមលូដេីម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
លោក វ៉ា សាវឿន តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ទាំងមូល សូមថ្លែងអំណរគុណដល់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រួមទាំងក្រុមការងាររាជធានីភ្នំពេញដែលបានផ្តល់រថយន្តសម្រាប់បូមលូដេីម្បីបញ្ចៀសការកកស្ទះប្រព័ន្ធលូទាន់ពេលវេលា៕
ដោយ៖សុខាសែនជ័យ