ប្រទេសឡាវ ៖ សូមអបអរសាទរ ! ការប្រកួតកីឡាទោចក្រយានមិត្តភាពអន្តរជាតិ កម្ពុជា ឡាវ វៀតណាម ក្រុមកម្ពុជាជាប់លេខ១ និងលេខ២ នេះចាត់ទុកថា ជាជ័យជំនះ មួយសម្រាប់កម្ពុជា ក្នុងកីឡាមិត្តភាព នៃប្រទេសទាំង៣ ។
សូមបញ្ជាក់ថា ៖ បើយិងតាមសេចក្តីរាយការណ៍ពីប្រទេសឡាវ បានអោយដឹងថា៖ ការប្រកួតកីឡាទោចក្រយានមិត្តភាពអន្តរជាតិ កម្ពុជា ឡាវ វៀតណាម (CLV)នៅថ្ងៃទី៦ ធ្នូ ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ ក្នុងជាលទ្ធផលមាន ៖
ក.វិញ្ញាសាកង់គួកបុរសឯកកត្តជន (Criteruim Men Individual)
-កីឡាករវៀតណាម Le Thanh Hieu ចំណាត់ថ្នាក់លេខ១
-កីឡាករកម្ពុជា សាន ណាម៉ាវ ចំណាត់ថ្នាក់លេខ២
-កីឡាករវៀតណាម Dang Vanp hap ចំណាត់ថ្នាក់លេខ៣
ខ.វិញ្ញាសាកង់គួកបុរសជាក្រុម
-ក្រុមកីឡាករកម្ពុជា ចំណាត់ថ្នាក់លេខ១
-ក្រុមកីឡាករឡាវ ចំណាត់ថ្នាក់លេខ២
-ក្រុមកីឡាករវៀតណាម ចំណាត់ថ្នាក់លេខ៣ ។
ការប្រកួតនេះក៏អបអរសាទរ កិច្ចប្រជុំកំពូលលើកដំបូងនៃសភាCLV ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចសហប្រតិបត្តិការសភា កម្ពុជា ឡាវ និងវៀតណាម ។
សូមជម្រាបថា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ៖ កិច្ចប្រជុំកំពូលលើកដំបូងនៃសភាCLV ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចសហប្រតិបត្តិការសភា កម្ពុជា ឡាវ និងវៀតណាម ចូលរួមថែរក្សាសន្តិភាព លើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ CLV ៕
ដោយ ៖ សហការី