ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរធម្មការ និងសាសនា និងសាលាគណខេត្តសូមទុកពេលអោយរយៈពេល ៧ថ្ងៃ ហ្វេសប៊ុកឈ្មោះ (អវតារ ស) កែតម្រូវ ខណៈបង្កើតព័ត៌មានមិនពិត ទាំងប៉ះពាល់ដល់ព្រះសង្ឃចាន់ មុនី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង និងសាលាគណខេត្តសូមទុកពេលអោយរយៈពេល ៧ថ្ងៃ ហ្វេសប៊ុកឈ្មោះ (អវតារ ស) កែតម្រូវ ខណៈបង្កើតព័ត៌មានមិនពិត ទាំងប៉ះពាល់ដល់ អង្គភាពមន្ទីរ ដល់គណសាលាខេត្ត និងព្រះសង្ឃចាន់ មុនី ធ្ងន់ធ្ងរ ក៏ត្រៀមដាក់ពាក្យបណ្ដឹងជូនសមត្ថកិច្ចធ្វើការតាមច្បាប់។ នេះបើយោងតាម សេចក្តីបញ្ជាក់ព័ត៌មាន របស់មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ 

មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង បញ្ជាក់ ករណី ស្តីពីករណីមានហ្វេសប៊ុកឈ្មោះ (អវតារ ស)បានចុះផ្សាយថា ៖ ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំងលោកសរ លាង និង ព្រះអង្គ ហែម ឡូត ព្រះវិន័យធរគណៈខេត្តកំពង់ឆ្នាំង បានជូនព័ត៌មានថា៖ បើមានបងប្អូនណាបាត់បង់ទ្រព្យសម្បត្តិ ដោយការបោកប្រាស់ ឬដោយប្រការផ្សេងទៀត ដោយហេតុតែសង្ឃចាន់ មុនី សូមដាក់ពាក្យបណ្ដឹងមកព្រះវិន័យធរគណៈខេត្តដើម្បីចាត់ការ ដោះស្រាយតាមផ្លូវពុទ្ធចក្រ ឈានទៅផ្លូវអាណាចក្រ តុលាការជាក្រោយ! គណៈសង្ឃបើកផ្លូវហើយ ។

មន្ទីរធម្មការនិងសាសនាខេត្ត នឹង សាលាគណខេត្តកំពង់ឆ្នាំងសូមសម្តេច ឯកឧត្ដម លោកជំទាវ លោក លោក ស្រី នឹង សាធារណៈជនមេត្តាជ្រាបថា ៖ លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង និង ព្រះអង្គ ហែម ឡូត ព្រះវិន័យធរ គណខេត្តកំពង់ឆ្នាំង រាល់កិច្ចប្រជុំ មិនដែលបានមានប្រសាសន៍ និង សង្ឃដីកា ដូចការសរសេររបស់ (ACOUNT FACEBOOK) ឈ្មោះ អវតារ ស នោះទេ ។ មន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង និង សាលាគណខេត្តកំពង់ឆ្នាំង សូមធ្វើការបដិសេធទាំងស្រុងនៅសំណេររបស់ហ្វេសប៊ុកឈ្មោះ អវតារ ស ដែលបានចុះផ្សាយថា ៖ ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង លោក សរ លាង និង ព្រះអង្គ ហែម ឡូត ព្រះវិន័យធរគណៈខេត្តកំពង់ឆ្នាំង បានជូន ព័ត៌មានថា ៖ បើមានបងប្អូនណាបាត់បង់ទ្រព្យសម្បត្តិ ដោយការបោកប្រាស់ឬដោយប្រការផ្សេងទៀតដោយហេតុតែ សង្ឃ ចាន់ មុនី សូមដាក់ពាក្យបណ្ដឹងមកព្រះវិន័យធរគណខេត្តដើម្បីចាត់ការដោះស្រាយតាមផ្លូវពុទ្ធចក្រ ឈានទៅ ផ្លូវអាណាចក្រ តុលាការជាក្រោយ! គណៈសង្ឃបើកផ្លូវហើយ។ សូមម្ចាស់ (ACOUNT FACEBOOK)ឈ្មោះ អវតារ ស ធ្វើការកែតម្រូវឡើងវិញ មន្ទីរនិងសាលាគណខេត្តសូមទុកពេលអោយរយៈពេល ៧ថ្ងៃ បើមិនមានការកែតម្រូវ មន្ទីរនិង សាលាគណខេត្តកំពង់ឆ្នាំងនិងដាក់ពាក្យបណ្ដឹងជូនសមត្ថកិច្ចធ្វើការតាមច្បាប់។

មន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង និង សាលាគណខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរអរគុណចំពោះអ្នក សារព័ត៌មាននិងអ្នកដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានផ្សាយព័ត៌មានពិតក្នុងន័យស្ថាបនា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹង សាធារណៈជន មេត្តាជ្រាបជាព័ត៌មាន សូមកុំមានការភាន់ច្រឡំដូចការចោទប្រកាន់របស់ម្ចាស់ (ACOUNT FACEBOOK) ឈ្មោះ អវតារ ស ។

ពាក់ព័ន្ធករណីនេះ ទោះជាអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចសុំការទំនាក់ទំនងបំភ្លឺពីខាង មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង និងសាលាគណខេត្ត តើលិខិតនេះជាផ្លូវការឬមួយយ៉ាងណា ? ប៉ុន្តែមន្ត្រីជំនាញខាង មន្ទីរព័ត៌មាន និងមន្ត្រីសាលាខេត្តបានបញ្ជាក់ថា ៖ នេះពិតជាលិខិតសេចក្តីបញ្ជាក់ព័ត៌មានពី អង្គភាព មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង និងសាលាគណខេត្ត ពិតប្រាកដមែន ៕ 

ដោយ ៖ សិលា


ចែករំលែក៖