ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល សេចក្ដីសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្ដម ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជាបេសកជនពិសេស ដើម្បីសហការពិគ្រោះយោបល់ជាមួយបេសកជនពិសេសរបស់នាយករដ្ឋមន្ដ្រីម៉ាឡេស៉ី

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល សេចក្ដីសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្ដម ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជាបេសកជនពិសេស ដើម្បីសហការពិគ្រោះយោបល់ជាមួយបេសកជនពិសេសរបស់នាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ។ នេះបើយោងតាម សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ។

រាជរដ្ឋាភិបាលសម្រេច :

ប្រការ១ : ប្រគល់ភារកិច្ចជូន លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីសហការពិគ្រោះយោបល់ជាមួយនឹងបេសកជនពិសេសរបស់ នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

ប្រការ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែល ពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា 


ចែករំលែក៖