ព័ត៌មានទាន់ហេតុការណ៍៖

សូមបើកបរគោរពសិទ្ធអ្នកដទៃ​ ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្ស​ ៦នាក់បន្តស្លាប់តាមដងផ្លូវ និងរបួសធ្ងន់ស្រាល ០៧នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានកើតឡើងចំនួន ០៨លើក បណ្តាលឱ្យមនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល ០៧នាក់។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បេីកបរគោរព​សិទ្ធ​អ្នក​ដទៃ​ និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! 

ករណី​គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងចំនួន ០៨លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី០៣នាក់), រងរបួសសរុប ០៧នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០៧នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់ ០៧នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់),ប្រជែងគ្រោះថ្នាក់ ០២លើក (ស្លាប់ ០៤នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់) និងកត្តាយាន ០១លើក (ស្លាប់ ០នាក់)៕

ដោយ៖ សហការី


ចែករំលែក៖