រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េបានប្រកាសថា ប្រទេសនេះបានឈានដល់ចំណុចមួយដែលខ្លួនត្រូវមានគោលនយោបាយជាក់លាក់មួយស្តីពីការទទួលយកជនអន្តោប្រវេសន៍បន្ថែមទៀត។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េលោក Han Dong-hoon បាននិយាយក្នុងអំឡុងពេល សម័យប្រជុំគោលនយោបាយរបស់គណបក្សកាន់អំណាចប្រជាជនកូរ៉េ (PPP) នៅរដ្ឋសភាកាលពីថ្ងៃទី៦ ខែធ្នូថា “យើងបានឆ្លងកាត់រយៈពេលនៃការពិចារណាថាតើត្រូវបង្កើតគោលនយោបាយអន្តោប្រវេសន៍ឬអត់។ កូរ៉េនឹងប្រឈមមុខនឹងហានិភ័យនៃការផុតពូជដោយសារតែវិបត្តិប្រជាជន ប្រសិនបើគោលនយោបាយទាំងនោះមិនត្រូវបានបង្កើតឡើង
លោក ហាន កត់សម្គាល់ថា គោលនយោបាយអន្តោប្រវេសន៍ថ្មីមិនមានន័យថាអនុញ្ញាតឱ្យជនបរទេសចូលមករស់នៅក្នុងប្រទេសកូរ៉េច្រើនជាងនេះទេ។ លោក ហ៊ុន ហាន បានប្រាប់សមាជិកសភាគណបក្សកាន់អំណាចថា”គោលនយោបាយថ្មីនេះមានគោលបំណងរឹតបន្តឹងការត្រួតពិនិត្យអ្នកដែលត្រូវបានអនុញ្ញាតឱ្យធ្វើអន្តោប្រវេសន៍ជាមួយនឹងស្តង់ដារលម្អិត ក៏ដូចជាពង្រឹងការគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់។ វិធានការសំខាន់ៗដើម្បីដោះស្រាយវិបត្តិប្រជាជនគឺដើម្បីកែលម្អអត្រាជនអន្តោប្រវេសន៍។”
យោងតាមសារព័ត៌មាន The Korea Herald ការអត្ថាធិប្បាយរបស់លោក Han គឺស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតី Yoon Suk-yeol ក្នុងការបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីដើម្បីគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍។
ប្រធាន Yoon បានចាប់ផ្តើមពិភាក្សាអំពីរឿងនេះក្នុងឆ្នាំ 2022 ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលសំខាន់ណាមួយនៅឡើយទេ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters