ភ្នំពេញ៖ ស្ត្រីម្នាក់បានបាត់កូនស្រីអស់រយៈពេល២ថ្ងៃមកហេីយ ខំដេីររកគ្រប់ទីកន្លែងក៏មិនឃេីញ ស្រាប់តែប្រទះឃេីញកូនមកចងកនៅក្នុងបន្ទប់យុវជនម្នាក់ដែលធ្លាប់មានទំនាក់ទំនងនឹងគ្នា ដោយសង្ស័យថាជាករណីឃាតកម្ម។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ស៊ីម រ៉ាធី ភេទស្រីអាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិជិតកន្លែងកេីតហេតុ មានស្រុកកំណេីតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះបានបាត់ចេញពីផ្ទះអស់រយៈពេល២ថ្ងៃមកហេីយ ពោលគឺពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ម្តាយខលចូលតែគ្មានអ្នកលេីក ខំរកគ្រប់ទីកន្លែងក៏មិនឃេីញ រហូតមកដល់ថ្ងៃកេីតហេតុដោយសារតែមានយុវជនម្នាក់ធ្លាប់ទាក់ទងជាមួយកូនស្រីរបស់គាត់ទេីបគាត់មកមេីលដល់បន្ទប់តែចាក់សោទ្វារខាងក្រៅ ដោយមានធុំក្លិនស្អុយក៏អេីតមេីលតាមចន្លោះទ្វារស្រាប់តែឃេីញកូនស្រីគាត់ចងកសម្លាប់ខ្លួន។
បន្ទាប់មកក៏រាយការណ៍្រប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។ ជំហានដំបូងសង្ស័យជាករណីឃាតកម្ម៕
ដោយ៖សុខាសែនជ័យ