ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧១នាក់ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៧ ធ្នូម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៧១នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែធ្នូ ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៧១នាក់ រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ៥នាក់(ស្រី ១នាក់)​ ,រក្សាទុក ដឹកជញ្ជូន ១៧ករណី ឃាត់ ៣០នាក់(ស្រី ១នាក់)​ ,បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៣នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៧ករណី ឃាត់ ៣៣នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែធ្នូ រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ២១៨៦,២៨ក្រាម និង៣៣កញ្ចប់តូច។​ កេតាមីន(Ke) ស្មេីនិង​ ៥១២,៦៤ក្រាម។​ អុិចស្តាសុី(mdma) ស្មេីនិង​ ៤១៣,៨៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៥អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១៣អង្គភាព

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៤៩,៥៩ក្រាម។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

៣ / កំពង់ចាម៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ១២,៥៨ក្រាម។

៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។

៥ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ២០,៤៣ក្រាម។

៦ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៣,៨៥ក្រាម។

៧ / រាជធានីភ្នំពេញ៖ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច និងKe ០,៨២ក្រាម។

៨ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២០ក្រាម។

៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ២០នាក់។

១០ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ២១០៥,០ក្រាម, Ke ៥១១,៨២ក្រាម និងMDMA ៤១៣,៨៦ក្រាម។

១១ / កែប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

១២ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៤កញ្ចប់តូច។

១៣ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ ២អង្គភាព

១ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់  ចាប់យកIce ២,៦៣ក្រាម។

២ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១កញ្ចប់តូច៕

ដោយ៖ សហការី


ចែករំលែក៖