ព័ត៌មានទាន់ហេតុការណ៍៖

CDC៖ គម្រោងវិនិយោគចំនួន ២១ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារអាមេរិក ត្រូវបានអនុម័តកាលពីខែវិច្ឆិកាកន្លងទៅនេះ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី៨​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា៖​ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ២២ពាន់កន្លែង។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានគូសបញ្ជាក់ថា​ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន (១) គម្រោងសាង សង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោង សាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង (២) គម្រោង វិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅស្រុក រំដួល ខេត្តស្វាយរៀង និង (៣) គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ ៨២៩០% នៃទុន វិនិយោគសរុប ខណៈដែលទុនវិនិយោគប្រមាណ ១៧១០% មានប្រភពមកពីប្រទេសចិន៕

ដោយ៖ សហការី


ចែករំលែក៖