ព័ត៌មានទាន់ហេតុការណ៍៖

ស្រីពេជ្រ អាយុ១៤ឆ្នាំ ត្រូវបានម្ដាយបង្កើតវាយធ្វើបាបរាល់ថ្ងៃ មានពេលខ្លះបង្ខាំងទុកនៅក្នុងផ្ទះ បង្អត់បាយទឹកថែមទៀតផង ពុំដឹងថាស្ដ្រីជាម្ដាយរូបនោះ គិតអ្វីនោះឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ជាតិជាម្តាយគ្រប់រូប តែងស្រឡាញ់ថ្នាក់ថ្នមកូន ទោះហត់នឿយ ឈឺស្កាត់ក៏មិនជាឧបសគ្គ រារាំង ទឹកចិត្តម្តាយមកលើបុត្រធីតានោះឡើយ ចុះហេតុអី …ស្រីពេជ្រ អាយុ១៤ឆ្នាំ ត្រូវបានម្ដាយបង្កើតវាយធ្វើបាបរាល់ថ្ងៃ មានពេលខ្លះបង្ខាំងទុកនៅក្នុងផ្ទះ បង្អត់បាយទឹកថែមទៀតផង ពុំដឹងថាស្ដ្រីជាម្ដាយរូបនោះ គិតអ្វីនោះឡើយ ឬមួយការធ្វើទារុណកម្មមកលើកូនជាសេចក្តីសុខរបស់គាត់ ? ក្នុងលោកនេះ គ្មាននរណាគាំទ្រម្តាយបែបនេះឡើយ អ្នកអន់ជាងសត្វទៅទៀត ។ 

អំពើដ៏សាហាវឃោរឃៅ ពីស្ត្រីចិត្តភ្លើង បេះដូងអាចលាយឡំអំពីឈាមខ្លា ទើបពលរដ្ឋជាអ្នកជិតខាងបើកភ្នែកឃើញទ្រាំមិនបាន នាំគ្នាប្ដឹងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជួយអន្ដរាគមន៍ក្មេងស្រីម្នាក់ ដែលត្រូវម្ដាយប្រើអំពើហិង្សាស្ទើររាល់ថ្ងៃ ព្រោះស្រីពេជ្រ ឈឺ ពើតអស់ហើយរាងកាយ ។ 

សូមបញ្ជាក់ថា៖ ក្មេងស្រីម្នាក់ត្រូវបានម្ដាយបង្កើតវាយធ្វើបាបរាល់ថ្ងៃ មានពេលខ្លះបង្ខាំងទុកនៅក្នុងផ្ទះ បង្អត់បាយទឹកថែមទៀតផង ពុំដឹងថាស្ដ្រីជាម្ដាយរូបនោះ គិតអ្វីនោះឡើយ ហើយដោយសារតែអាណិតអាសូរនាងខ្លាំងពេក ទើបស្រ្តីអ្នកលក់ដូរចាបហួយម្នាក់ចេញមុខប្ដឹងឲ្យនគរបាលជួយអន្តរាគមន៍ ស្រាប់តែស្រ្តីជាម្ដាយនោះដឹងខ្លួនមុនបានរត់គេចខ្លួនបាត់។

ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះឈ្មោះ ស្រីពេជ្រ អាយុ១៤ឆ្នាំ ចំណែកស្រ្តីជាម្ដាយឈ្មោះ សុ ផាន់នី រស់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ បានប្រាប់ថា ម្ដាយរបស់នាងមានប្ដី៣នាក់ រួចមកហើយ។ នាងមិនបានដឹងថាយ៉ាងម៉េចទេ ទើបម្ដាយចេះតែវាយធ្វើបាបនាងរាល់ថ្ងៃ ហើយបង្ខំឲ្យនាងធ្វើការងារផ្ទះទាំងយប់ទាំងថ្ងៃ បង្អត់បាយទឹកថែមទៀតផង ហើយបានវាយធ្វើបាបរាប់ខែរាប់ឆ្នាំមកហើយ។

ស្រ្តីម្នាក់បាននិយាយថា ៖ គាត់បានជួលក្មេងស្រីរងគ្រោះខាងលើឲ្យជួយលក់ដូរនៅផ្ទះគាត់ ដោយឲ្យប្រាក់ឈ្នួលក្នុង១ខែ ១០០ដុល្លារ ប៉ុន្តែនាងទើបតែជួយលក់ដូរគាត់បានរយៈពេល៥ថ្ងៃប៉ុណ្ណោះ។ គាត់បានឃើញនាងមានស្នាមរបួសពេញខ្លួនក៏បានសួរនាំ ពេលនោះក្មេងស្រីរងគ្រោះបានប្រាប់គាត់ថា ត្រូវម្ដាយវាយធ្វើបាបរាល់ថ្ងៃ បន្ទាប់មកនៅវេលាល្ងាចឡើង ក្រោយចប់ម៉ោងលក់ដូរនៅផ្ទះគាត់ ហើយក្មេងស្រីរូបនេះត្រឡប់ទៅដល់ផ្ទះវិញ គាត់បានទៅលបមើលនាងដល់ផ្ទះ ហើយពិតជាបានឃើញម្ដាយវាយធ្វើបាបរាល់ថ្ងៃមែន។

ស្ត្រីរូបនោះបាននិយាយទៀតថា បន្ទាប់ពីបានឃើញជាក់ស្ដែងបែបនេះ គាត់មានការអាណិតអាសូរដល់ក្មេងស្រីរងគ្រោះខ្លាំងណាស់ ហើយដោយមិនអាចនៅស្ងៀមបាន ទើបនៅថ្ងៃទី០៨ ខែធ្នូ គាត់បានជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍តែម្ដង។ ក្រោយទទួលបានដំណឹងនេះភ្លាម នគរបាលក៏បានចេញទៅកាន់ផ្ទះនោះ ប៉ុន្តែនៅពេលទៅដល់ទំនងជាម្ដាយរូបនោះដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់ស្រមោល។ 

កូនស្រីខ្លួនឯងសោះ ហេតុអីក៏អ្នក ចងកំហឹង ដូចសត្រូវក្នុងរឿងសម្ដែង ? សារជាតិគាត់ជាមនុស្សសោះ ហេតុអី ក៏ឃោរឃៅ ញៀននឹងអំពើហិង្សាមកលើកូន ? ចេះខ្លាចសមត្ថកិច្ចដែរ ដឹងខ្លួនមុនរត់គេចបាត់ ទុកអោយកូន រស់ខ្វះភាពកក់ក្តៅ ! ជឿថា លើលោកនេះ មានត្រឹម១ហ្នឹងបានហើយ , គ្មានទេអំពើហិង្សា ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ គឺមានទោសជាប់ពន្ធនាគារ ៕ 

ដោយ ៖ សហការី


ចែករំលែក៖