ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖
១- ចាកចេញពីភ្លើងទៀនទៀតហើយ = លោក សំ សុខគង់ សមាជិកអចិន្ត្រៃយ៍ភ្លើងទៀនបានចាកចេញពីបក្សប្រឆាំងដែលក្រុមប្រឆាំងថាមានសក្តានុពលធ្បើឲ្យភ្លើងទៀនកាន់តែជិតរលត់មែនទែនហើយ។
២- បើទាំងតូចទាំងធំចាកចេញជាបន្តបន្ទាប់អញ្ចឹង = តើសក្តានុពលភ្លើងទៀននៅឯណា?
៣- មិនមែនសុំចូលជាមួយគណបក្សប្រជាជនកម្ពុជាហើយបានរួចខ្លួនទេ = ទោះបីជាសមាជិកគណបក្សប្រជាជនកម្ពុជា បើធ្វើខុសច្បាប់ក៏នៅតែជាប់គុកដូចពលរដ្ឋទូទៅដែលល្មើសច្បាប់ដែរ?
៤- នាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដូចគ្នា = ដោយសារអនុវត្តកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជាដូចគ្នា?
៥- ចង់ឲ្យអ្នកប្រជាធិបតេយ្យរួបរួមគ្នា តែរួបរួមគ្នាមិនបាន = ព្រោះពួកនេះជាអ្នកអនាធិបតេយ្យ ?
៦- ក្រុមប្រឆាំងកុំនិយាយអីដល់ការរួបរួមគ្នា = តាំងពីដើមមកក្រុមនេះមិនចេះត្រូវគ្នាទេ អញ្ចឹងហើយទើបបានជាបែកបាក់រប៉ាត់រប៉ាយ។
៧- ក្រុមឧទ្ទាមក្រៅច្បាប់អនុវត្តនយោបាយចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា = មកពីមានគោលជំហរមិនច្បាស់លាស់ បក្សប្រឆាំងដែលបង្កើតមកបន្តបន្ទាប់គ្មានកម្មវិធីនយោបាយច្បាស់លាស់។
៨- លោកមេធាវី សំ សុខគង់ ជាមេធាវីចាស់វស្សាម្នាក់ដែលនៅជាមួយនិងធ្វើការឲ្យបក្សប្រឆាំង = ប៉ុន្តែក្នុងរយៈពេលដ៏យូរដែលភ្លក្សអំបិលគ្រប់រស់ជាតិជាមួយបក្សប្រឆាំងធ្វើឲ្យលោកមេធាវីរូបនេះឆ្អែតរកនិយាយមិនរួច។
៩- សភាពការណ៍នយោបាយនិងសេដ្ឋកិច្ចសង្គមច្របូកច្របល់ = ដោយសារតែការនិយាយស្តីដោយគ្មានការទទួលខុសត្រូវរបស់បុគ្គលិកមួយចំនួនរបស់វិទ្យុអាស៊ីសេរីដែលតាំងខ្លួនជាអ្នកវិភាគនិងជាចៅក្រមកាត់ក្តី?
១០- មិនបាច់ឆ្ងល់ទេដែលមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចាកចេញពីបក្សប្រឆាំង = ព្រោះគេនៅជាមួយមិនបាន ម៉្យាងដោយសារបក្សប្រឆាំងនេះគ្មានគោលនយោបាយមិនត្រឹមត្រូវហើយមិនសង្ឃឹមថាមានអនាគតវែងឆ្ងាយទេ ៕
ដោយ ៖ សហការី