ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​Oun Pheap យក Facebook ធ្វេីជាវេទិកា​ វាយប្រហារដោយពាក្យសម្តីអសុរោះនិង​ ចោទប្រកាន់​បន្ថែមចំ​ពោះមន្រ្តីនគរបាលចរាចរណ៍ទូទៅ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន  អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គ​មបានជ្រាបថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​Oun Pheap បានសរសេរបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន​ទាក់ទងនឹងការពង្រឹងនិងអនុវត្តច្បាប់ស្តីពីចរា​ចរណ៍ផ្លូវគោកនៅចំណុចភ្លេីងស្តុប​ផ្សារ១៣មករា​ ក្រុងបាត់ដំបង​ រៀបរាប់អំពីចំណុចអវិជ្ជមានរបស់មន្រ្តីនគរបាលនៅទីនោះ​។ 

    សូមបញ្ជាក់ថា នេះជាសេចក្តីបំភ្លឺព័ត៌មាន៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គ​មបានជ្រាបថា នាប៉ុន្មា​នម៉ោងមុន​នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​Oun Pheap បានសរសេរបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន​ ទាក់ទងនឹងការពង្រឹងនិងអនុវត្តច្បាប់ស្តីពីចរា​ចរណ៍ផ្លូវគោកនៅចំណុចភ្លេីងស្តុប​ ផ្សារ១៣មករា​ ក្រុងបាត់ដំបង​ ដែលការបង្ហោះផ្សព្វផ្សាយនេះ​ម្ចាស់គណនីបានរៀបរាប់អំពីចំណុចអវិជ្ជមានរបស់មន្រ្តីនគរបាលនៅទីនោះ​ និងនាំទៅ​ដល់អ្នកប្រេីប្រាស់បណ្តាញសង្គមខ្លះ​យកមកធ្វេីជាវេទិកា​វាយប្រហារដោយពាក្យសម្តីអសុរោះនិង​ចោទប្រកាន់​បន្ថែមចំ​ពោះមន្រ្តីនគរបាលចរាចរណ៍ទូទៅ។ 

ដេីម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការវាយតម្លៃ​ សន្និ​ដ្ឋានចំពោះបញ្ហានេះ​ ថ្នាក់ដឹកនាំស្នងការគឺលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដាក់បទបញ្ជាដល់ផែនជំនាញនិងនាយការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក​ធ្វេីការ​សាកសួរ ស្រាវជ្រាវ​ទាំងមន្រ្តីនគរ​បាលចរាចរណ៍នៅគោលដៅ​នោះ​ និងម្ចាស់គណនីហ្វេសប៊ុកខាងលេី​ផងដែរ។ 

    ករណីរកឃេីញថា​ មន្រ្តីនគរបាលរូបណាប្រព្រឹត្តមិនត្រឹមត្រូវតាមជំនាញ​ វិជ្ជាជីវៈ​ ឬប្រព្រឹត្តផ្ទុយពីវិ​ន័យរបស់កងកម្លាំងនគរបាលជាតិនោះ​ ថ្នាក់ដឹកនាំស្នង​ការដ្ឋាននឹងមានវិធានការតាមទិដ្ឋភាពជាក់​ស្តែង​នៃកំហុសឆ្គង​ ហេីយក្នុងករណីម្ចាស់យានឬម្ចាស់គណនីខាងលេីមានកំហុស​នោះសមត្ថកិច្ចនឹងអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន។ 

    ដូចបានជម្រាបជូនខាងលើសូមសាធារណជន អ្នកសារព័ត៌មាន​ ម្ចាស់គណនី​ខាងលេី​ និងអ្នកនិ​យម​ប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕

ដោយ ៖ សហការី


ចែករំលែក៖