ភ្នំពេញ ៖ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានអោឹងថា៖ បុរសម្នាក់ត្រូវបាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អញ្ជេីញមកសាកសួរបំភ្លឺ បន្ទាប់ពីបានរកឃេីញថា បានក្លែងបន្ន្លំអត្ដសញ្ញាណរបស់ លោក អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ បានអញ្ជេីញឈ្មោះ ឈិន សាញ់ ភេទប្រុស មានទីលំនៅ ខេត្ដកំពង់ស្ពឺ ដេីម្បីមកសាកសួរបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើស បន្ទាប់ពីរកឃេីញថា បានយកឈ្មោះ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំផ្សេងទៀត ទៅបង្កេីតជាក្រុម (Group) នៅលេីបណ្ដាញសង្គមហ្វេសប៊ុកដោយគ្មានការអនុញ្ញាត និងបានចែករំលែកមាតិកា មិនសមរម្យ (អាសអាភាស) ដែលប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិ និងកិត្តិយសថ្នាក់ដឹកនាំដែលអាចធ្វេីអោយមានការភាន់ច្រឡំពីសំណាក់មហាជន។ តាមការសួរបញ្ជាក់ឈ្មោះ ឈិន សាញ់ បានសារភាពទទួលស្គាល់កំហុស សន្យាកែខ្លួនតទៅមុខទៀត និងបានធ្វើលិខិតសុំអភ័យទោសជាសាធារណៈ។
នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិច្ឆ័យឲ្យបានច្បាស់មុនបង្កើតគណនីបណ្តាញសង្គមដែលប្រើប្រាស់ឈ្មោះអ្នកដ៏ទៃដោយគ្មានការអនុញ្ញាត ដែលអាចប្រឈមនឹងការក្លែងអត្តសញ្ញាណ ដែលជាអំពីខុសច្បាប់ ៕
ដោយ ៖ សិលា