ខេត្តតាកែវ ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះថា មានជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងជំនាញធ្វេីការបង្ក្រាបនិងឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ ប្រេីប្រាស់ និងរក្សាទុកកាំភ្លេីងកែច្នៃចំនួន០៣ដេីម កាលពីវេលាម៉ោង០៩និង១៥នាទីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីតាំងចំនួន០១កន្លែងក្នុងភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្នុងប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ទេីបកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់រួមមាន ៖
១-ឈ្មោះ រ៉ាប់ វិចិត្រ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)។
២-ឈ្មោះ ខៃ ហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្នេ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ប្រើប្រាស់)។
៣-ឈ្មោះ សាយ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាវអែម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ប្រើប្រាស់)។
៤-ឈ្មោះ វង្ស ឡេង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់)និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៨កញ្ចប់, ទូរស័ព្ទចំនួន០៥គ្រឿង, កាំភ្លើងកែច្នៃចំនួន០៣ដើមនិងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ