ជំទាវទីមួយរបស់អ៊ុយក្រែនលោកស្រី Olena Zelenska បាននិយាយកាលពីថ្ងៃទី 9 ខែធ្នូថាប្រទេសនេះស្ថិតក្នុង “គ្រោះថ្នាក់ដល់ជីវិត” ដោយសារតែការប្រែប្រួលរបស់ប្រទេសលោកខាងលិច។
CNN បានដកស្រង់ការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមពីអគ្គសេនាធិការអ៊ុយក្រែនកាលពីថ្ងៃទី 9 ខែធ្នូថា ក្នុងរយៈពេលត្រឹមតែ 24 ម៉ោង ប្រទេសនេះបានទទួលរងនូវកាំជ្រួច 28 គ្រាប់និងការវាយប្រហារតាមអាកាស 27 លើក រួមជាមួយការបាញ់ចំនួន59 គ្រាប់ពីកងកម្លាំងប្រដាប់អាវុធ នៅក្នុងតំបន់ដែលមានប្រជាជន។
ការវាយប្រហារកើតឡើងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរអ៊ុយក្រែនបាននិយាយថា ពួកគេបានស្ទាក់ចាប់កាំជ្រួចមីស៊ីលដំបូងក្នុងរយៈពេលជិត 80 ថ្ងៃ ខណៈដែលការវាយតម្លៃចារកម្មលោកខាងលិចបានព្រមានថា រុស្ស៊ីអាចពង្រីកការវាយប្រហាររបស់ខ្លួនក្នុងរដូវរងា។
លោក Oleksandr Prokudin ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Kherson បាននិយាយថា រុស្ស៊ីបានបាញ់ផ្លោងកន្លែងនេះចំនួន៦២ ដង ដោយបានបាញ់ផ្លោងជាង ៣០០គ្រាប់ពីកាំភ្លើងត្បាល់ កាំភ្លើងធំ ប្រព័ន្ធ Grad រថក្រោះ និងយន្តហោះគ្មានមនុស្សបើក។
នៅថ្ងៃដដែលនោះ ជំទាវទីមួយនៃប្រទេសអ៊ុយក្រែន លោកស្រី Olena Zelenska បានប្រាប់ BBC ថា ប្រទេសរបស់លោកស្រីកំពុងប្រឈមមុខនឹង “គ្រោះថ្នាក់ដល់ជីវិត” ។
ភាពលំបាករបស់អ៊ុយក្រែន ស្របទៅនឹងការវាយប្រហារចុងក្រោយបង្អស់ពីរុស្ស៊ី បានកើតឡើងបន្ទាប់ពីគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាអាមេរិកបានរារាំងលំហូរនៃជំនួយដល់អ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត៖ EPA-EFE