ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំប្រតិភូស្នងការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ចាន់ សុខា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ

ចែករំលែក៖

ខេត្តកណ្តាល ៖ ថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដោយអនុវត្តប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល  លោកស្នងការរងផែនការងារធនធានមនុស្ស បានចាត់លោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិក ដឹកនាំប្រតិភូស្នងការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ចាន់ សុខា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:៣០នាទី ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលចុះបំពេញភារកិច្ច។ 

សពលោកអនុសេនីយ៍ឯក ចាន់ សុខា ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិព្រែកល្វា សង្កាត់ ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក ចាន់ សុខា សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖